វេទិកាធនាគារគំនិតប្រទេសសកលខាងត្បូងក្រោមប្រធានបទ“សន្តិភាព ការអភិវឌ្ឍ និងសន្តិសុខ ពួតដៃគ្នាកសាងពិភពលោកប្រកបដោយវិបុលភាពដែលមានជោគវាសនារួម”បានបើកធ្វើនៅក្រុងប៉េកាំង
ក្នុងឱកាសដែលកិច្ចប្រជុំកំពូលប្រទេស BRICS ឆ្នាំ២០២៤ ជិតនឹងបើកធ្វើ វេទិកាធនាគារគំនិតប្រទេសសកលខាងត្បូងក្រោមប្រធានបទ “សន្តិភាព ការអភិវឌ្ឍ និងសន្តិសុខ ពួតដៃគ្នាកសាងពិភពលោកប្រកបដោយវិបុលភាពដែលមានជោគវាសនារួម”ដែលផ្តួចផ្តើមរៀបចំដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងទទួលបន្ទុករៀបចំដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើកាលពីថ្ងៃទី១៦ខែតុលានៅក្រុងប៉េកាំង ។ លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ…