ក្លិបអ្នកកាសែតកម្ពុជាបោះជំហានចូលបណ្តាញអ្នកសារព័ត៌មានអន្តរជាតិ២២ប្រទេស
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបោះជំហានថ្មីមួយទៀតហើយនៅថ្ងៃទី៣១ ខែសីហានេះដោយបានក្លាយជាសមាជិកនៃបណ្តាញអ្នកសារព័ព័ត៌មានអន្តរជាតិ២២ប្រទេស (International Home of Journalists) ដែលប្រព្រឹត្តទៅនៅប្រទេសចិន។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងពីប្រទេសចិននៅថ្ងៃសៅរ៍នេះថាថា ក.អ.ក បានចូលជាសមាជិកថ្មីរបស់ IHJ ជាមួយបណ្តាប្រទេសចំនួន១៣ទៀតនៅឯ “វេទិកាអ្នកសារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ” ប្រព្រឹត្តទៅនៅទីក្រុងឆុងឈីងដែលចូលរួមដោយអ្នកសារព័ត៌មានប្រមាណ២០០នាក់មកពី៥២ប្រទេស។ តាមរយៈវេទិការ…