កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នៅរាជបណ្ឌិត្យភាកម្ពុជាបានរៀបចំកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ជាមួយនឹងប្រធានបទ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា យុវជន គឺជាសសរទ្រូង…