លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរការបើកសមាជលើកទី ១២ នៃ កាកបាទក្រហមនៃប្រទេសចិន
ក្នុងឱកាសបើកសមាជលើកទី១២នៃកាកបាទក្រហមចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិត ដើម្បីសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះបុគ្គលិក សមាជិក និងអ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមទូទាំងប្រទេសចិន និងបង្ហាញពីក្តីរំពឹងចំពោះការងាររបស់កាកបាទក្រហម។ លោក Xi Jinping បានថ្លែងក្នុងសារលិខិតថា កាកបាទក្រហមនៃប្រទេសចិន គឺជាស្ពាន និងជាចំណងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងបក្ស និងរដ្ឋាភិបាល ជាមួយប្រជាជនក្នុងវិស័យមនុស្សធម៌។ក្នុងយុគសម័យថ្មី និងដំណើរថ្មី…