Category: ពត៌មានអន្តរជាតិ

បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក

ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលា កិច្ចជំនួបរវសងថ្នាក់ដឹកនាំនៃប្រទេសBRICSលើកទី១៦នឹងបើកធ្វើនៅទីក្រុងKazanប្រទេសរុស្ស៊ី លោកXi Jinpingប្រធានរដ្ឋចិននឹងចូលរួមកិច្ចជំនួបលើកនេះតបតាមការអញ្ជើញ។ នេះជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីបណ្តាប្រទេសBRICSសម្រេចបាននូវការបន្ថែមចំនួនរដ្ឋសមាជិកជាប្រវត្តិសាស្ត្រមក ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់”កិច្ចសហប្រតិបត្តិការរវាងមហាBRICS”ផងដែរ។ ដល់ពេលនោះ មេដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិចំនួនជាង៣០នឹងពិគ្រោះពិភាក្សារួមគ្នាអំពីផែនការគោលស្តពីការធ្វើកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ក្នុងបរិបទអន្តរជាតិដែលមានភាពប្រែប្រួលនិងច្របូកច្របល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្នតើហេតុអ្វីបានជា”BRICS”ទទួលបានការស្វាគមន៍កាន់តែខ្លាំងឡើងៗ?លោក Kirill Babaevប្រធានវិទ្យាស្ថានស្រាវជ្រាវចិននិងអាស៊ីសម័យទំនើបរបស់បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានលើកឡើងថា កាលពីដើម យន្តការសហប្រតិបត្តិការរវាងប្រទេសBRICS គឺបង្កើតឡើងក្នុងនាមជាឧបករណ៍សម្របសម្រួលរវាងរដ្ឋសមាជិក ឥឡូវនេះវាបានក្លាយជានិមិត្តសញ្ញានៃចក្ខុវិស័យថ្មីនាពេលអនាគតរបស់មនុស្សជាតិដែលតំណាងឱ្យក្ដីសង្ឃឹមរបស់ប្រជាជនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយយុត្តិធម៌។ ប្រទេសចិន គឺជាអ្នកជំរុញដ៏សំខាន់មួយក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីនានា”។ ពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងបម្រែបម្រួលយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានក្នុងមួយសតវត្សកន្លងមក។ មួយផ្នែក…

ការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់ចិននឹងជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល

ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងកំណើនយឺត ការរីករាលដាលនៃភ្លើងសង្គ្រាម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ  ប្រទេសចិននៅតែបន្តខិតខំរិះរកមធ្យោបាយ និងដាក់ចេញនូវវិធានការថ្មីៗជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ។ ចំណុចលេចធ្លោមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិភាគ និងសារព័ត៌មានអន្តរជាតិ នោះគឺការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់រដ្ឋាភិបាលចិន ដែលមានគោលដៅចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល។ តាមរយៈវិធានការនេះ រដ្ឋាភិបាលចិននឹងកាត់បន្ថយអត្រាការប្រាក់គោលសម្រាប់កម្ចីដែលមានការដាក់បញ្ចាំអចលនទ្រព្យ និងកាត់បន្ថយអត្រាសាច់ប្រាក់តំកល់ជាកំហិត នៅតាមធនាគារចិន ពី…

ការស្ទង់មតិរបស់CGTN៖តើពិភពលោកនឹងទៅកាន់ទិសដៅណា?អ្នកផ្តល់បទសម្ភាសន៍រំពឹង “ចម្លើយរបស់BRICS”

ភាពរង្គោះរង្គើកាន់តែខ្លាំងក្លា ការងើបឡើងវិញមានភាពទន់ខ្សោយ តើពិភពលោកត្រូវទៅកាន់ទិសដៅណា?ប្រទេសBRICSបានផ្តល់ចម្លើយរបស់ពួកគេ!ក្នុងឱកាសបើកកិច្ចប្រជុំកំពូលប្រទេសBRICSឆ្នាំ២០២៤ ការស្ទង់មតិរបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ភាគច្រើនរំពឹងថា យន្តការសហប្រតិបត្តិការរវាងប្រទេសBRICSអាចដាក់បញ្ចូលកម្លាំងចលករកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចពិភពលោកដែលមានកម្លាំងងើបឡើងទន់ខ្សោយនិងអភិបាលកិច្ចសកលដ៏ស្មុគស្មាញនិងម៉ឺងម៉ាត់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសBRICSបានជំរុញសមិទ្ធផលអភិវឌ្ឍន៍និងកាលានុវត្តភាពឱ្យផ្តល់ផលប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការបង្កើតធនាគារអភិវឌ្ឍន៍ថ្មី និងប្រព័ន្ធបម្រុងជាបន្ទាន់។ក្នុងការស្ទង់មតិមានអ្នកផ្តល់បទសម្ភាសន៍៩២.៨៧%បានសម្គាល់ថា យន្តការនេះបានជំរុញកិច្ចសហប្រតិបត្តិការ “ប្រទេសសកលខាងត្បូង” ៩៤.២%សម្គាល់ថា ឥទ្ធិពលនៃយន្តការសហប្រតិបត្តិការBRICSកំពុងត្រូវពង្រីកជាបន្តបន្ទាប់។៩៤.៧%សម្គាល់ថា ក្នុងនាមជាយន្តការពហុភាគីដែលបង្កើតឡើងដោយប្រទេសដែលជាអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី ប្រទេសBRICSបានដាក់បញ្ចូលកម្លាំងចលករកាន់តែច្រើនសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕

លោក Xi Jinping ជំរុញ ឱ្យបង្កើនការច្នៃប្រឌិតថ្មីនិងកម្លាំងចលករផ្ទៃក្នុងដើម្បីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរថ្មីនៃយុគសម័យថ្មី តំបន់បើកទូលាយសេដ្ឋកិច្ចនិងបច្ចេកទេសថ្នាក់ជាតិចិនត្រូវអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតីសមាជបក្សកុម្មុយនីស្តចិន សន្និសីទពេញអង្គលើកទី២និងលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ប្រកាន់ខ្ជាប់ការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មី ផ្តោតលើការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន បង្កើនកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីនិងកម្លាំងចលករផ្ទៃក្នុងដោយឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកំណែទម្រង់ស៊ីជម្រៅតាមរយៈការបើកទូលាយកម្រិតខ្ពស់៕

យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនឆ្លើយតបអំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ 

ចិន៖ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនឆ្លើយតបអំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយ  បានតាមឃ្លាំមើលនិងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរការទាំងមូល ហើយបានដោះស្រាយតាមច្បាប់និងបទប្បញត្តិ       លោក Li Xi   វរនាវីឯកនៃកងទ័ពជើងទឹកចិន និងជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា  នៅថ្ងៃទី ២០ ខែតុលា នាវាប្រដេញឈ្មោះ  USS Higgins (DDG-76)  របស់អាមេរិក និងនាវាកាពារឈ្មោះ Vancouver…

បទវិភាគ៖បម្រែបម្រួលដ៏វិជ្ជមាននៃសេដ្ឋកិច្ចរបស់ចិនបានលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិន

មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសនិងប្រព័ន្ធសារព័ត៌មានបរទេសផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយបន្ថែមមួយចំនួនដែលដាក់ចេញដោយប្រទេសចិន ដោយសម្គាល់ថា នេះជា “ឱសថជំនួយ”សម្រាប់ជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើនទៅកាន់កម្រិតថ្មីទៀត ។ ទិន្នន័យដំណើរការនៃសេដ្ឋកិច្ចជាតិនៅបីត្រីមាសដើមឆ្នាំនេះដែលរដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃទី១៨ខែតុលា បានបញ្ជាក់ពីការប៉ាន់ប្រមាណប្រកបដោយសុទិដ្ឋិនិយមនៃមជ្ឈដ្ឋានខាងក្រៅ ។ តាមការគណនាជាជំហានដំបូងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដើមឆ្នាំនេះរបស់ចិនបានឡើងដល់៩៤,៩៧៤៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុនដោយគិតតាមតម្លៃថេរ ។ ល្បឿនកំណើននេះទទួលបានដោយមិនងាយទេ ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសម៉ាក្រូមានភាពស្មុគស្មាញនិងបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងសម្ពាធខាងក្រៅបានកើនឡើងជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនស្ថិតនៅដំណាក់កាលគន្លឹះនៃការកែសម្រួលរចនាសម្ព័ន្ធ…

កម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ផ្តើមចាក់ផ្សាយនៅប្រទេសរុស្ស៊ី

ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចជំនួបលើកទី១៦នៃថ្នាក់ដឹកនាំប្រទេស BRICSនៅថ្ងៃទី ១៨ ខែតុលា តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់ផ្សាយកម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសរុស្ស៊ីដែលរួមគ្នារៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន «កាសែតរុស្ស៊ី»ដែលជាកាសែតរបស់រដ្ឋាភិបាលរុស្ស៊ី ស្ថានីយទូរទស្សន៍ BigAsia របស់រុស្ស៊ី ស្ថានីយទូរទស្សន៍ BRICSរបស់រុស្ស៊ី ជាដើមបានចាប់ដំណើរការនៅក្រុងមូស្គូ ។ លោក Shen…

ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត

នៅថ្ងៃទី ១៥ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន ។ លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាអ្នកជិតខាងនៃឧបទ្វីបកូរ៉េ ប្រទេសចិនបានយកចិត្តទុកដាក់ចំពោះដំណើរវិវឌ្ឍនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េនិងនិន្នាការវិវឌ្ឍនៃទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ភាពតានតឹងនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េមិនសមស្របនឹងផលប្រយោជន៍រួមរបស់បណ្តាភាគីនានានោះទេ ហើយភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត ។…

បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន

“ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាននូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗបាននាំគ្នាវាយតម្លៃដូចពោលខាងលើ ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន៣២,៣៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ ។ មតិអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញនិងការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ…

អត្ថាធិប្បាយ៖ ជជែកពីមិត្តភាព បង្កើនភាពរីករាយរវាងប្រជាជននិងប្រជាជនស្រលាញ់សន្តិភាព ពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

កាលពី៧០ឆ្នាំមុនគឺនៅឆ្នាំ១៩៥៤ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេសត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាពទាំង៥រួមមាន៖ ១.ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២.ការមិនឈ្លានពាន ៣.ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤.ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និង៥.ការរួមរស់ដោយសន្តិភាព និងសុខដុមនីយកម្ម។ ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាព ទើបមិត្តបរទេសជាច្រើនបានផ្តើមកិច្ចសហប្រតិបត្តិការបង្កើតឡើងនូវសមាគមមិត្តភាពជាមួយចិនដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ នៅឆ្នាំ២០០០ កម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ទើបសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើង…

You missed