Category: ពត៌មានអន្តរជាតិ

ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែងទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មីតាមរយៈការលក់សម្ភារៈចាស់

នៅព្រឹកថ្ងៃទី៥ខែមីនា មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋរួមមានលោកXiJinpingជាដើមបានអញ្ជើញចូលរួមពិធីបើក លោកលីឈាងនាយករដ្ឋមន្រ្តីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែងទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មីតាមរយៈការលក់សម្ភារៈចាស់ អនុវត្តនិងកែលម្អរបបឈប់សម្រាក ដើម្បីបញ្ចេញសក្តានុពលនៃការប្រើប្រាស់៕

ពូនជ្រំឧស្សាហកម្មអនាគតដូចជាផលិតកម្មជីវសាស្ត្រ បច្ចេកវិទ្យាកង់ទិច ភាពវៃឆ្លាតរូបរាងនិង6G ជាដើម

ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត ។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា…

លោក Xi Jinping ប្រធានរដ្ឋចិនប្រកាន់ខ្ជាប់មិនងាករេនូវការអនុវត្តទស្សនៈស្តីពីសន្តិសុខជាតិទាំងមូល

ថ្លែងក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១៩ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវការអនុវត្តទស្សនៈស្តីពីសន្តិសុខជាតិទាំងមូល ដើម្បីជំរុញការកសាងប្រទេសចិនដែលមានសន្តិសុខឱ្យឈានដល់កម្រិតកាន់តែខ្ពស់កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១៩ ស្តីពីការកសាងប្រទេសចិនដែលមានសុវត្ថិភាពកាន់តែខ្ពស់ ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ។…

ការស្ទង់មតិរបស់បណ្តាញ CGTN៖ សហរដ្ឋអាមេរិកប្រើប្រាស់បញ្ហាពន្ធគយដើម្បីគំរាមកំហែងប្រទេសដទៃ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោករិះគន់ចំពោះអនុត្តរភាពរបស់សហរដ្ឋអាមេរិក

គោលនយោបាយ”តម្កល់សហរដ្ឋអាមេរិកជាចម្បង”បាននិងកំពុងវិវត្តទៅជាទង្វើអនុត្តរភាពខាងពន្ធគយកាន់តែខ្លាំងឡើងៗ។ ករណីដែលរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីបានគំរាមកំហែងម៉ិកស៊ិកឱ្យយកពន្ធគយបន្ថែមលើទំនិញនាំចូលពីចិន ដើម្បីធ្វើឱ្យសហរដ្ឋ អាមេរិកលើកលែងពន្ធគយសម្រាប់ម៉ិកស៊ិក ដែលបានទទួលការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីសំណាក់មតិសាធារណៈអន្តរជាតិ។ការស្ទង់មតិចំពោះអ្នកលេងអ៊ីនធឺណិតនៅជុំវិញពិភពលោកដែលធ្វើឡើងដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានថ្កោលទោសយ៉ាងខ្លាំងចំពោះការគំរាមកំហែងនិងបង្ខិតបង្ខំរបស់អាមេរិកចំពោះប្រទេសម៉ិកស៊ិកឱ្យយកពន្ធបន្ថែមលើទំនិញចិន ហើយព្រួយបារម្ភថា វានឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក។ក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧០,៤%បានសម្គាល់ឃើញថា ការដែលម៉ិកស៊ិកគ្រោងនឹងយកពន្ធគយបន្ថែមលើប្រទេសចិនគឺដោយសារតែការដាក់សម្ពាធខាងពន្ធគយពីសហរដ្ឋអាមេរិក។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦,៤% បានសម្ដែងការព្រួយបារម្ភថា ប្រសិនបើម៉ិកស៊ិកយកពន្ធគយបន្ថែមលើប្រទេសផ្សេងទៀតក្រោមសម្ពាធពីសហរដ្ឋអាមេរិក វានឹងជះឥទ្ធិពលអវិជ្ជមាននៅក្នុងសហគមន៍អន្តរជាតិ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៣%…

បទវិភាគ៖ភាគីអាមេរិកដាក់កំហិតទៅលើ “ការវិនិយោគទៅមក”ជាមួយប្រទេសចិន វាពិតជាបំផ្លាញទាំងផលប្រយោជន៍ខ្លួនឯងនិងអ្នកដទៃ

កាលពីថ្ងៃទី២១ខែកុម្ភៈតាមម៉ោងក្នុងតំបន់ វេបសាយសេតវិមានអាមេរិកបានដាក់ចេញអនុស្សរណៈនៃគោលនយោបាយវិនិយោគស្តីពី“ការតម្កល់ទុកសហរដ្ឋអាមេរិកជាចម្បង”ដោយប្រកាសថា នឹងកែសម្រួលគោលនយោបាយវិនិយោគរបស់សហរដ្ឋអាមេរិក ។ អំពីគោលនយោបាយនេះ ខ្លឹមសារសំខាន់បំផុតគឺកំណត់ “តំបន់ហាមឃាត់”នៃការវិនិយោគទៅមករវាងចិននិងអាមេរិក ដើម្បីបង្កើនការដាក់កំហិតថែមមួយកម្រិតទៀត ។ឧទាហរណ៍ដូចជា អនុស្សរណៈនេះបានលើកឡើងថា នឹងទប់ស្កាត់បុគ្គលិកដែលពាក់ព័ន្ធនឹងប្រទេសចិន “ប្រមូលទិញសហគ្រាសនិងទ្រព្យសម្បត្តិដ៏គន្លឹះរបស់អាមេរិក” ដាក់កំហិត“ការវិនិយោគលើស្ថាប័នយុទ្ធសាស្ត្រដូចជា បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ កសិកម្មនិងថាមពលជាដើម” ទន្ទឹមនឹងនេះ “គិតពិចារណាពីការអនុវត្តការរឹតបន្ដឹងថ្មីឬបង្កើនការដាក់កំហិតទៅលើការវិនិយោគរបស់អាមេរិកក្នុងវិស័យពាក់ព័ន្ធដូចជាវត្ថុពាក់កណ្ដាលចម្លង បញ្ញាសិប្បនិម្មិត បច្ចេកទេស…

បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនតាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )

    សហគ្រាសចំនួនលើសពី ៣ ម៉ឺនសហគ្រាសបានចូលរួមក្នុងការតាំងពិព័រណ៍នៅនឹងកន្លែង ផលិតផលថ្មីចំនួនលើសពី ១ លានត្រូវបានដាក់តាំងបង្ហាញ ហើយអ្នកបញ្ជាទិញនៅក្រៅប្រទេសចំនួនប្រហែល ១៥ សែននាក់បានចុះឈ្មោះក្នុងបញ្ជីទុកជាមុន ។ល។ ក្នុងនាមជា”កញ្ចក់”ឆ្លុះបញ្ចាំងពីពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )លើកទី ១៣៦ ដែលកំពុងធ្វើឡើងមានប្រជាប្រិយភាពយ៉ាងខ្លាំង ។    ពិព័រណ៍លើកនេះបានរៀបចំឡើងដោយចែកជាបីដំណាក់កាលនៅទីក្រុងក្វាងចូវពីថ្ងៃទី ១៥…

តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?

បច្ចុប្បន្ន ប្រទេសនានាបាននិងកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងអំឡុងពេលមួយសតវត្សរ៍ មិនថាវិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នា ឬភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់ពិភពលោកក្តី គឺសុទ្ធតែបាននាំមកនូវផលប៉ះពាល់និងបញ្ហាប្រឈមខ្លាំងចំពោះសង្គមមនុស្សជាតិ ជាពិសេសប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អាស្រ័យហេតុនេះ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសរវាងប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ ក្នុងនោះ យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក…

អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិន៖ ម្ហូបអាហារជាចំណែកមួយសំខាន់ទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា

ភ្នំពេញ៖លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា៖ ម្ហូបអាហារជាចំណែកមួយសំខាន់ក្នុងការទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន ខណៈដែលទំទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ជាប្រចាំហើយបានឈានដល់កម្រិតកំពូល។ លោកបណ្ឌិត ជា មុនីឫទ្ធិ មានប្រសាសន៍ថា ម្ហូបអាហារគឺជាអត្តសញ្ញាណមួយសម្គាល់ជាតិសាសន៍ ដោយឡែកម្ហូបចិនមានភាពល្បីរន្ទឺ ដោយសារចំនួនប្រជាជនច្រើន និងមានភាពចម្រុះគ្នា ដែលនាំឱ្យក្លាយជាភាពទាក់ទាញមួយនៅលើពិភពលោក ហើយម្ហូបចិនត្រូវសរុបបញ្ចូលគ្នាជាលក្ខណៈពិសេស៨តំបន់។ លោកបណ្ឌិតបញ្ជាក់ថា ម្ហូបចិនទាំង៨តំបន់នេះសុទ្ធមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលក្លាយជាភាពទាក់ទាញដល់ខ្លាំងដល់ទេសចរ និងវិនិយោគិនចិនមកទស្សនានៅកម្ពុជា…

ការស្ទង់មតិ CGTN |ប្រទេស BRICS អំពាវនាវឱ្យមានការផ្លាស់ប្តូរអភិបាលកិច្ច តម្រិះប្រាជ្ញារបស់ចិនធ្វើឱ្យ”ស្លាក”នៃកិច្ចសហប្រតិបត្តិការភ្លឺឡើង

“ការងើបឡើងជាសមូហភាពនៃប្រទេសទីផ្សារកំពុងរីកចម្រើនថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ដែលតំណាងដោយប្រទេស BRICS គឺជាការផ្លាស់ប្តូរជាមូលដ្ឋាននៃផែនទីពិភពលោក” ។ដូចដែលលោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ប្រទេស BRICS ដែលជាកម្លាំងវិជ្ជមានស្ថិរភាពនិងបរិសុទ្ធកំពុងរីកចម្រើន។ ការស្ទង់មតិកម្រងសំណួរដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថាននីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន តាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិ New Era ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ១៦៣៤…

You missed