សមត្ថកិច្ចនគរបាលឃាត់ និងដកហូតប័ណ្ណបើកបរពីអ្នកបើកបររថយន្ត៥នាក់ដែលមានផ្ទុកសារធាតុញៀន ហើយបញ្ជូនទៅរកសេវាព្យាបាលនិងបន្សាបគ្រឿងញៀន
ខេត្តកំពង់ស្ពឺ : កិច្ចប្រតិបត្ដិការអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងខេត្តកំពង់ស្ពឺ បានបន្ដចុះត្រួតពិនិត្យរួមជាមួយផ្នែកប្រឆាំងគ្រឿងញៀន សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើនឡើងនិងបង្កើនប្រសិទ្ធភាពនៃវប្បធម៌ការបើកបរដោយការប្រកាន់ភ្ជាប់នូវសីលធម៌និងការគោរពច្បាប់។នាយប់ថៃ្ងទី០១កុម្ភៈ ២០២២ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ រួមជាមួយ លោកស្នងការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានចុះពិនិត្យនៅគោលដៅតាមបណ្ដោយផ្លូវជាតិលេខ៤១ស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ជាលទ្ធផលនៃការត្រួតពិនិត្យកំលាំងនគរបាលបានរកឃើញអ្នកបើកបររថយន្តធន់ធ្ងន់ ចំនួន០៥នាក់មានផ្ទុកសារធាតុញៀនក្នុងចំណោមអ្នកបើកបររថយន្ត៣០នាក់ ។វិធានការបន្ដសមត្ថកិច្ចបានធ្វើការដកហូតប័ណ្ណបើកបរ និងប្រគល់រថយន្ដអោយទៅក្រុមហ៊ុន ដោយត្រូវរកអ្នកបើកបរថ្មីគ្មានសារធាតុញៀននិងបញ្ជូនមនុស្សទាំង០៥នាក់ទៅកន្លែងបន្សាបគ្រឿងញៀននិងព្យាបាល។សមត្ថកិច្ចបានអោយម្ចាស់រថយន្ដជាថៅកែនិងអ្នកបេីកបរផ្សេងទៀត…