បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន
“ទីផ្សារសកលមានសុទិដ្ឋិនិយមចំពោះគោលនយោបាយទាំងនេះ។” “ប្រទេសចិនត្រូវបានរំពឹងថា នឹងសម្រេចបាននូវគោលដៅកំណើនខាងសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន៥ភាគរយ”។ល។ នៅថ្ងៃទី៨ខែតុលា បន្ទាប់ពីរដ្ឋាភិបាលចិនបានឱ្យដឹងពីសភាពការណ៍ដែលអនុវត្តជាប្រព័ន្ធនូវគោលនយោបាយបន្ថែមមួយចំនួន ប្រព័ន្ធផ្សព្វផ្សាយបរទេសបានយកចិត្តទុកដាក់ព្រមៗគ្នាចំពោះការនេះ។ មតិអន្តរជាតិបានយល់ឃើញថា គោលនយោបាយទាំងនេះបានបង្កើនជំនឿចិត្តរបស់ភាគីនានាយ៉ាងខ្លាំង និងជំរុញសេដ្ឋកិច្ចចិនឱ្យទទួលការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ។ មួយរយៈពេលកន្លងមកនេះ ស្របពេលដែលប្រសិទ្ធិភាពនៃគោលនយោបាយដែលមានស្រាប់គ្រប់ផ្នែកបានបញ្ចេញ និងគោលនយោបាយបន្ថែមត្រូវបានដាក់ចេញនិងអនុវត្ត ដំណើរការនៃសេដ្ឋកិច្ចចិនមានស្ថិរភាពជាទូទៅ និងកើនឡើងជាលំដាប់ ហើយការប៉ានប្រមាណនៃទីផ្សារមានការកែលម្អយ៉ាងច្បាស់លាស់។ក្នុងចំណោមនោះ ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដូចជាសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម(PMI)ជាដើមបានងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយទីផ្សារដូចជាភាគហ៊ុនជាដើមក៏បានងើបឡើងវិញផងដែរ។ ទន្ទឹមនឹងនេះ ទីផ្សារប្រើប្រាស់របស់ប្រទេសចិនក្នុងវិស្សមកាលថ្ងៃបុណ្យជាតិចិនមានភាពស្ទុះយ៉ាងខ្លាំង។ តាមទិន្នន័យបង្ហាញថា…