អត្ថាធិប្បាយ៖ ជជែកពីមិត្តភាព បង្កើនភាពរីករាយរវាងប្រជាជននិងប្រជាជនស្រលាញ់សន្តិភាព ពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ
កាលពី៧០ឆ្នាំមុនគឺនៅឆ្នាំ១៩៥៤ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេសត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាពទាំង៥រួមមាន៖ ១.ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២.ការមិនឈ្លានពាន ៣.ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤.ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និង៥.ការរួមរស់ដោយសន្តិភាព និងសុខដុមនីយកម្ម។ ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាព ទើបមិត្តបរទេសជាច្រើនបានផ្តើមកិច្ចសហប្រតិបត្តិការបង្កើតឡើងនូវសមាគមមិត្តភាពជាមួយចិនដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ នៅឆ្នាំ២០០០ កម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ទើបសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើង…