បទវិភាគ៖បម្រែបម្រួលដ៏វិជ្ជមាននៃសេដ្ឋកិច្ចរបស់ចិនបានលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិន
មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសនិងប្រព័ន្ធសារព័ត៌មានបរទេសផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយបន្ថែមមួយចំនួនដែលដាក់ចេញដោយប្រទេសចិន ដោយសម្គាល់ថា នេះជា “ឱសថជំនួយ”សម្រាប់ជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើនទៅកាន់កម្រិតថ្មីទៀត ។ ទិន្នន័យដំណើរការនៃសេដ្ឋកិច្ចជាតិនៅបីត្រីមាសដើមឆ្នាំនេះដែលរដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃទី១៨ខែតុលា បានបញ្ជាក់ពីការប៉ាន់ប្រមាណប្រកបដោយសុទិដ្ឋិនិយមនៃមជ្ឈដ្ឋានខាងក្រៅ ។ តាមការគណនាជាជំហានដំបូងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដើមឆ្នាំនេះរបស់ចិនបានឡើងដល់៩៤,៩៧៤៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុនដោយគិតតាមតម្លៃថេរ ។ ល្បឿនកំណើននេះទទួលបានដោយមិនងាយទេ ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសម៉ាក្រូមានភាពស្មុគស្មាញនិងបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងសម្ពាធខាងក្រៅបានកើនឡើងជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនស្ថិតនៅដំណាក់កាលគន្លឹះនៃការកែសម្រួលរចនាសម្ព័ន្ធ…