Author: rmnasia

សន្និសីទកាសែត​​នៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០

ថ្ងៃទី១៩ខែកក្កដាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទកាសែត​​ដើម្បីធ្វើបទបង្ហាញនិងបកស្រាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ តាមការលើកឡើងបានឱ្យដឹងថាប្រទេសចិននឹងតាក់តែងនិងដាក់ចេញច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ចឯកជន។«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»បានគូសបញ្ជាក់អំពីការផ្សព្វផ្សាយស្មារតីនៃសហគ្រិនពន្លឿការកសាងសហគ្រាសលំដាប់ពិភពលោកឱ្យកាន់តែច្រើននេះគឺជាការសំណូមពររួមចំពោះតួអង្គពាណិជ្ជកម្មគ្រប់ប្រភេទ។ «សេចក្តីសម្រេចចិត្ត»បានកំណត់ជាក់លាក់នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់លើ៣ វិស័យរួមមាន៖ ទី១គឺកសាងទីផ្សារធឯកភាពតែមួយមាននៅទូទាំងប្រទេសក្នុងនោះរួមមានទីផ្សារដីធ្លីឯកភាពសម្រាប់ប្រើប្រាស់ក្នុងការកសាងនៅទីក្រុងនិងជនបទទីផ្សារសមាហរណកម្មបច្ចេកទេសនិងទិន្នន័យទូទាំងប្រទេសនិងទីផ្សារថាមពលអគ្គិសនីឯកភាពនៅទូទាំងប្រទេសជាដើម។ ទី២ គឺជំរុញការកែទម្រង់ចំពោះការធ្វើទីផ្សារភាវូបនីយកម្មធាតិផ្សំ។ ទី៣គឺកែលម្អនូវប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារក្នុងនោះរួមមានការកែលម្អចំពោះប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាការលាតត្រដាងពីព័ត៌មានការត្រួតពិនិត្យនិងគ្រប់គ្រងលើឥណទានជាដើម។«សេចក្តីសម្រេចចិត្ត»បានលើកឡើងជាពិសេសដើម្បីបង្ការនិងកែតម្រូវលើការដែលប្រើប្រាស់មធ្យោបាយរដ្ឋបាលឬបទល្មើសដើម្បីធ្វើអន្តរាគមន៍ជម្លោះសេដ្ឋកិច្ចអនុវត្តការដាក់ទោសចំពោះសកម្មភាពរំលោភបំពានលើកម្មសិទ្ធិបញ្ញាសេដ្ឋកិច្ចគ្រប់ទម្រង់និងរាល់ផលប្រយោជន៍ស្របច្បាប់។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សេចក្តីសម្រេច​​នូវវិធានការកំណែទម្រង់សំខាន់ៗជាង៣០០

ព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញនិងពន្យល់ពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ កិច្ចប្រជុំពេញអង្គបានពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»(ខាងក្រោយនេះហៅកាត់ថា «សេចក្តីសម្រេចចិត្ត»)។ «សេចក្តីសម្រេចចិត្ត»ចែកជា១៥ជំពូកនិង៦០មាត្រា ចាត់ចែងដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់លើគ្រប់វិស័យនិងគ្រប់ផ្នែកតាមរយៈកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច។ «សេចក្តីសម្រេចចិត្ត»បានលើកឡើងវិធានការកំណែទម្រង់សំខាន់ៗជាង៣០០ សុទ្ធតែពាក់ព័ន្ធនឹងខ្លឹមសារនៃប្រព័ន្ធ យន្តការនិងរបប។ក្នុងនោះ រួមមានការធ្វើឱ្យមានសុក្រឹតភាពនិងលើកកម្ពស់ប្រសិទ្ធភាពនៃចំពោះវិធានការកំណែទម្រង់នាពេលកន្លងទៅនេះ និងមានមួយចំនួនគឺវិធានការកំណែទម្រង់ដែលលើកឡើងថ្មីដោយអនុលោមតាមតម្រូវការនៃការអនុវត្តនិងការស្វែងរកក្នុងការសាកល្បង៕

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ៦៦ឆ្នាំមកនេះកម្ពុជាចិនតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ

ភ្នំពេញ ៖ ឯកឧត្តម Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូមួយនៃទំនាក់ទំនងអន្តរជាតិ។ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជានៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នេះនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ ឯកឧត្តម Wang…

លោកស្រីPeng Liyuanចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោមចំណោងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»

រសៀលថ្ងៃ១៩ខែកក្កដាឆ្នាំ២០២៤លោកស្រីPeng LiyuanភរិយាលោកXi Jinpingប្រធានរដ្ឋចិននិងជាទូតសុច្ឆន្ទៈសម្រាប់បង្ការនិងព្យាបាលជម្ងឺរបេងនិងជម្ងឺអេដស៍នៃអង្គការសុខភាពពិភលោកនិងទូតសុច្ឆន្ទៈពិសេសសម្រាប់ជំរុញការអប់រំកុមារីនិងស្រ្តីនៃអង្គការយូណេស្កូរបស់អង្គកាសហប្រជាជាតិបានអញ្ជើញចូលរួមសកម្មភាព«កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា»ក្រោមចំណងជើង«ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»ដែលបានរៀបចំនៅបណ្ណាល័យទីក្រុងប៉េតាំងហើយថ្លែងសុន្ទរកថា។លោកស្រីបានថ្លែងថាសកម្មភាពលើកនេះមិនគ្រន់់តែជាការជួបជុំយ៉ាងសប្បាយរីករាយរវាងកុមារចិននិងអាហ្វ្រិកតែប៉ុណ្ណោះទេហើយក៏ជាភស្តុតាងដ៏ជាក់ស្តែងនៃភាពជិតស្និទ្ធរាប់អានរវាងប្រទេសចិននិងអាហ្វ្រិកទៀតផង។ ក្នុងនាមជាអ្នកធ្វើដំណើរជាមួយគ្នាលើផ្លូវអភិវឌ្ឍន៍នៃទ្វីបអាហ្វ្រិកប្រទេសចិនមិនគ្រាន់តែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ការលូតលាស់យ៉ាងល្អរបស់កុមារចិនហើយក៏ខិតខំប្រឹងប្រែងដើម្បីរួមចំណែករបស់ប្រទេសចិននៅក្នុងការដែលធ្វើឱ្យកុមារអាហ្វ្រិកលូតលាស់យ៉ាងល្អទៀតផង។សង្ឃឹមថាកុមារាកុមារីចិននិងអាហ្វ្រិកដែលចូលរួមសកម្មភាពលើកនេះអាចរឹតបន្តឹងចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកបន្តវេននៃប្រវត្តិសាស្រ្តមិត្តភាពចិននិងអាហ្វ្រិកដើម្បីក្លាយទៅជាអ្នកបន្តវេនរបស់មិត្តភាពប្រពៃណីចិននិងអាហ្វ្រិកនិងក្រុមកម្លាំងថ្មីក្នុងការកសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិក។ សូមជម្រាបថាឆ្នាំ២០២៣លោកស្រីPeng Liyuanនិងសហព័ន្ធស្ត្រីទីមួយអាហ្វ្រិកដើម្បីអភិវឌ្ឍន៍បានផ្តួចផ្តើមគំនិតឱ្យរៀបចំសកម្មភាព«កុមារចិន-អាហ្វ្រិកចចាប់ដៃគ្នា»ដើម្បីបើកធ្វើសកម្មភាពយកចិត្តទុកដាក់ដល់សុខភាពកុមារកំព្រានៅបណ្តាប្រទេសអាហ្វ្រិកជាង៥០ប្រទេសដែលបានទទួលបានប្រសិទ្ធផលយ៉ាងច្រើន៕

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និងគ្រឿងញៀន!

កាលពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធក្នុងករណី លួច និងករណីគ្រឿងញៀន យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ក្រោយពេលស្តាប់ចម្លើយឃើញថា ជនសង្ស័យ ០១នាក់…

ចោរម្នាក់ ធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះជាច្រើនលើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កំពុងធ្វើការល្បាតក្នុងភូមិសាស្ត្រខណ្ឌ មកដល់ក្បែរចំណុច ផ្ទះវីឡាមួយកន្លែងដែលទុកចោល ស្ថិតនៅផ្លូវ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែឮសូរសម្លេងប្រជាពលរដ្ឋស្រែកឆោឡោថាចោរៗ ក៏បានឃើញជនសង្ស័យរត់ផ្លោះរបងពីផ្ទះមួយទៅផ្ទះមួយ ពេលនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោក បានដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន !

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រោះ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីខាងលើ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុរួមគ្នាជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខសមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នាព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៏ឯក​ ប៊ូ សុមុនី ជំនួយការអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង…

រថយន្តកែច្នៃបំពង់ស៊ីម៊ាំង ចំនួន០២គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ!

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំង បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: យកមកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ ជាបន្តបន្ទាប់។  ការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន ៖  – រថយន្តទី១ ម៉ាក  MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក…