ការប្តេជ្ញារបស់ចិនក្នុងការលើកកម្ពស់អេកូឡូស៊ីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ គឺជាខួប១ឆ្នាំ ដែលសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានកំណត់ថាជា «ទិវាជាតិអេកូឡូស៊ី»។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេលើពិភពលោក ប្រទេសចិនតែងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការនានាជាច្រើន ក្នុងការអភិរក្សជីវសាស្ត្រចម្រុះ និងការអភិវឌ្ឍបៃតង ដែលក្នុងនោះរួមមាន “គំនិតផ្តួចផ្តើមប្រទេសចិនដ៏ស្រស់ស្អាត”។ ការបង្កើតទិវាជាតិអេកូឡូស៊ីនេះ មិនត្រឹមតែបានចាក់បញ្ចូលកម្លាំងថ្មីបន្ថែមទៀត ក្នុងការបណ្តុះស្មារតីប្រជាជនចិនទាំង ១៤០០ លាននាក់ ឱ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីការថែរក្សាបរិស្ថាននោះទេ…