Author: rmnasia

បាឋកថាឈ្វេងយល់ពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន មូលដ្ឋានគ្រឹះនៃការយល់ដឹងសកល​ រៀបចំធ្វើឡើង នៅព្រឹទ្ធសភាកម្ពុជា

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា មានរៀបចំបាឋកថាឈ្វេងយល់ពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន មូលដ្ឋានគ្រឹះនៃការយល់ដឹងសកល។ ថ្លែងទៅកាន់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលជាសិក្ខាកាមរៀនភាសាចិន និងជាសិក្ខាកាមគ្រោងទៅសិក្សាវគ្គខ្លីនៅប្រទេសចិន សរុបចំនួន៣០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថាក្នុងការសម្រេចជោគវាសនារបស់ប្រជាជននិងប្រទេសចិន បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូលបាននិងកំពុងបង្កើនល្បឿនៃកំណែទម្រង់ និង ការបើកទូលាយ…

សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនរដូវកាលទី៥ក្រោមចំណងជើងថា មិត្តភាពរវាងចិននិងអាហ្វ្រិកបានចាប់ដំណើរការនៅក្រុងគែរ

កាលពីថ្ងៃទី២០ខែសីហា សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនរដូវកាលទី៥ក្រោមចំណងជើងថា មិត្តភាពរវាងចិននិងអាហ្វ្រិកបានចាប់ដំណើរការជាផ្លូវការនៅក្រុងគែររដ្ឋធានីអេហ្ស៊ីប ។ ខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមជាង២០រឿងនិងកម្មវិធីរបស់ចិនដែលបកប្រែជា៧ភាសា រួមមាន ភាសាអង់គ្លេស ភាសាបារាំងនិងភាសាអារ៉ាប់ជាដើមនឹងត្រូវចាក់ផ្សាយនៅក្នុងតំបន់ជាបន្តបន្ទាប់តាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗជាង២០នៃប្រទេសអាហ្វ្រិកចំនួន១៥ ។សកម្មភាពចាក់ផ្សាយលើកនេះគឺសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មាននៃប្រទេសអាហ្វ្រិកជាច្រើនដូចជាអេហ្ស៊ីប កេនយ៉ា តង់ហ្សានីនិងអេត្យូពីជាដើម ក្នុងនោះ រឿងភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនបកប្រែជាភាសា Fulfulde និងភាសា Amharic បានបង្ហាញមុខជាលើកដំបូងនៅប្រទេសអាហ្វ្រិក ៕ 🌐…

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Huawei

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​​ឈានមុខមួយលើវិស័យបច្ចេកវិទ្យាហើយដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ ការចុះ MOU ជាមួយក្រុមហ៊ុន Huawei គឺជា​ការ​បោះ​ជំហាន​​ថ្មីមួយទៀតនៃបេសកកម្មរបស់ ក.អ.ក ក្នុងការបំពេញបន្ថែមចំណេះដឹងផ្នែកបច្ចេក​វិទ្យាដល់អ្នកសារព័ត៌មាន​ ដើម្បីលើកកម្ពស់គុណភាព​​សារព័ត៌មាន ហើយធ្វើយ៉ាងណាជំរុញឱ្យអំណាចទី៤នេះ​ដើរទាន់បរិបទនៃបរិវត្តកម្មឌីជីថលក្នុង​យុគសម័យ​ឧស្សាហកម្ម 4.0។…

បទវិភាគ៖ទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” រវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មីក្នុងយុគសម័យថ្មី

ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស បើនិយាយពីទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” មានមនុស្សជាច្រើននឹងគិតដល់ចិននិងវៀតណាមភ្លាម ។ ក្នុងប្រវត្តិសាស្ត្រ ប្រទេសសង្គមនិយមទាំងពីរនេះដែលជាប្រទេសនៅជិតខាងគ្នាបានគាំទ្រគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលមិត្តភាពប្រពៃណីបែបនេះត្រូវបានកោតសរសើរជាច្រើន។ បច្ចុប្បន្ន ក្នុងដំណាក់កាលជាគន្លឹះនៃការអភិវឌ្ឍនិងស្តារឡើងវិញនៃប្រទេសនីមួយៗ តើមិត្តភាពប្រពៃណីរវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មីតាមរបៀបណា?ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែសីហា ក្នុងអំឡុងពេលដែលលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ភាគីទាំងពីរបានរួមគ្នាផ្តល់ចម្លើយ ។ នេះជាដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងរបស់លោក Tô…

ស្ថាបនិកទំនើបកម្មសង្គមនិយមតាមបែបផែនចិនបង្កើតអនាគតកាន់តែទូលំទូលាយសម្រាប់មនុស្សជាតិ

ថ្ងៃទី២២ ខែសីហា ឆ្នាំ១៩០៤ ប្រទេសចិនបានទទួលមនុស្សមួយរូបដ៏អស្ចារ្យបានចាប់បដិសន្ធិ ហើយគិតមកដល់ពេលនេះ លោក តេង ស៊ាវភីង មានអាយុ១២០ឆ្នាំ គឺជាកុលបុត្រដ៏អស្ចារ្យ និងជាទីស្រឡាញ់របស់ប្រជាជាតិចិន ហើយលោកផ្ទាល់ខ្លួនធ្លាប់មានប្រសាសន៍ថា លោកជាកុលបុត្ររបស់ប្រជាជនចិន។ លោកមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងប្រទេសរបស់លោក។ យើងរំឭកដល់ថ្ងៃកំណើតខួបលើកទី១២០របស់លោក តេង ស៊ាវភីង ដោយបន្តមរតកមហាដំណើររបស់បក្សកុម្មុយនិស្តចិន ដោយចាប់ពីអាយុ១៨ឆ្នាំដែលបានចូលរួមក្នុងអាជីពនយោបាយ…

ការស្ទង់មតិរបស់CGTN៖អ្នកផ្តល់បទសម្ភាស៍ទូទាំងពិភពលោក ថ្កោលទោសចំពោះកងទ័ពអាមេរិកដែលប្រព្រឹត្តិសកម្មភាពរំលោភផ្លូវភេទជាប្រព័ន្ធដែលជាន់ឈ្លីសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

កងទ័ពអាមេរិកត្រូវបានលាតត្រដាងពីរឿងអាស្រូវរំលោភផ្លូវភេទម្តងទៀត ប៉ុន្តែចំនួនរឿងអាស្រូវដែលប៉ាន់ប្រមាណដោយក្រសួងការពារជាតិអាមេរិក គឺមិនដល់ពាក់កណ្តាលនៃរឿងអាស្រូវដែលត្រូវបានលាតត្រដាងផង!តាមការស្ទង់មតិរបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាស៍ចំនួន៨៨.៩៥ភាគរយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលជួរទ័ពអាមេរិកស្ថិតមានបាតុភូតរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដែលក្នុងនោះរួមមានការរំលោភផ្លូវភេទជាដើម។ តាមការស្ទង់មតិឱ្យដឹងថា អ្នកផ្តល់បទសម្ភាស៍ចំនួន៩៤.៩ភាគរយបានអំពាវនាវឱ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យចំពោះហេតុការណ៍រំលោភផ្លូវភេទរបស់កងទ័ពអាមេរិក ដើម្បីធានាបាននូវភាពបើកចំហនិងយុត្តិធម៌។ ក្រៅពីក្នុងជួរទ័ពអាមេរិក នៅមូលដ្ឋានយោធារបស់កងទ័ពអាមរិកនៅឯបរទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម ក៏កើតមានហេតុការណ៍រំលោភផ្លូវភេទជាបន្តបន្ទាប់ផងដែរ ហើយជនល្មើសតែងតែគេចផុតពីការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ដែលបណ្តាលឱ្យមហាជននៃប្រទេសពាក់ព័ន្ធមិនពេញចិត្តយ៉ាងខ្លាំង។នៅក្នុងការស្ទង់មតិលើកនេះ មានអ្នកផ្តល់បទសម្ភាស៍ចំនួន៩៣.៧៤ភាគរយបានយល់ឃើញថា នេះគឺជាការបង្ហាញពីអនុត្តរភាពម្តងទៀតរបស់អាមេរិក។ អ្នកផ្តល់បទសម្ភាស៍ចំនួន៩២.៣១ភាគរយបញ្ចេញមតិថា ការលាតត្រដាងពីរឿងអាស្រូវរំលោភផ្លូវភេទម្តងហើយម្តងទៀតនៃកងទ័ពអាមេរិកកំពុងពន្លឿនការបំផ្លាញកេរ្តិ៍ឈ្មោះអន្តរជាតិរបស់អាមេរិក៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន…

កុំយកលេសធ្វើបាតុកម្ម ដើម្បីឆ្លៀតឱកាស លួច ឆក់ ប្លន់ បង្កហិង្សា ឬប្រព្រឹត្តបទឧក្រិដ្ឋណាមួយឲ្យសោះ!

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការល្បាត ត្រួតពិនិត្យ ដើម្បីបង្ការនិងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ របស់ព្រះរាជាណាចក្រកម្ពុជា៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀតរបស់ប្រទេសចិន

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះចំពោះការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀតរបស់ប្រទេសចិនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនចិនខ្លួនឯងផង និងប្រជាពលរដ្ឋក្នុងពិភពលោកផងដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជាចិនកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម ប៉ែន សុវិជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ចាប់ពីតាំងឆ្នាំ១៩៧៨មក កំណែទម្រង់ និង ការបើកទូលាយ គឺជាគោលនយោបាយជាតិជាមូលដ្ឋានមួយរហូតមករបស់ប្រទេសចិន។ ការធ្វើកំណែទម្រង់របស់ប្រទេសចិននេះ គឺជាការចាប់យ កគោលដៅសេដ្ឋកិច្ចថ្មីមួយដោយកែទម្រង់ពិសេសសេដ្ឋកិច្ចផែនការមកទីផ្សារបែបផែនសេដ្ឋកិច្ចសេរី ដែលបើកទូលាយដល់ការអភិវឌ្ឍនៅក្នុងវិស័យសហគ្រាស ផលិតកម្ម និងពាណិជ្ជកម្ម។ ឯកឧត្តមបន្តថា ការបើកទីផ្សារទូលាយនេះ…

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាពជាតិ និងអន្តរជាតិ «Krud Kun Khmer Mini» ដែលប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃលើទឹកដីស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រគល់សេចក្តីសម្រេច និងប្រកាសតែងតាំងលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន…