Author: rmnasia

ប្រទេសចិននិងអាមេរិកធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មីនៅក្រុងប៉េកាំង

លោកWangYiបានលើកឡើងថា ការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំង២ក្នុងកិច្ចជំនួបសាន់ហ្វ្រាន់ស៊ីស្កូជាទំនួលខុសត្រូវរួមរបស់ភាគីចិននិងអាមេរិក ក៏ជាភារកិច្ចចម្បងកិច្ចសន្ទនាជាយុទ្ធសាស្ត្រលើកនេះផងដែរ។ សង្ឃឹមថា ភាគីទាំង២អាចផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅស្តីពីករណីនេះនៅក្នុងរយៈពេល២ថ្ងៃនេះ ហើយរំពឹងថា ការប្រាស្រ័យទាក់ទងលើកនេះមានលក្ខណៈជាយុទ្ធសាស្ត្រនិងមានភាពជាក់ស្តែង ទន្ទឹមនឹងនេះក៏គួរតែមានលក្ខណៈស្ថាបនា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឱ្យវិវឌ្ឍទៅមុខស្របតាមទស្សនទានសាន់ហ្វ្រាន់ស៊ីស្កូដោយរួមគ្នាពុះពារឧបសគ្គនិងលុបបំបាត់ការរំខាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាពនិងភាពរឹងមាំ។ ជាការឆ្លើយតប លោកJake Sullivបានលើកឡើងថា នេះជាលើកដំបូងដែលខ្ញុំបានមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងនាមជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក សូមអរគុណដល់ប្រទេសចិនដែលបានរៀបចំយ៉ាងដិតដល់។ លោកបៃដិនប្រធានាធិបតីអាមេរិកបានធ្វើកិច្ចខំប្រឹងប្រែងក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងអាមេរិកនិងចិន ចៀសវាងកុំឱ្យការប្រកួតប្រជែងប្រែទៅជាការប៉ះទង្គិច ហើយធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម។ រំពឹងថា…

ក្រសួងការបរទេសចិនច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ហ្វីលីពីន៖ឈ្មោះថាអ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត

ថ្ងៃទី២៧ ខែសីហា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ ទាក់ទិននឹងការចោទប្រកាន់របស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង លោកLinJianបានលើកឡើងថា បច្ចុប្បន្ន តើនរណាកំពុងរំលោភបំពានអធិបតេយ្យភាពនិងបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូង?តើនរណានាំកងកម្លាំងខាងក្រៅឱ្យចូលបំផ្លាញស្ថានការណ៍សន្តិភាពនិងស្ថិរភាពក្នុងតំបន់?ប្រទេសក្នុងតំបន់បានមើលឃើញយ៉ាងច្បាស់លាស់ចំពោះករណីនេះ។ ឈ្មោះថា អ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត។យើងដាស់តឿនបុគ្គលិកមួយចំនួនរបស់ភាគីហ្វីលីពីនឱ្យប្រឈមមុខនឹងដើមហេតុនៃបញ្ហា កុំបន្តដើរនៅលើផ្លូវដែលបង្កហេតុនិងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយបែរជានិយាយសទៅជាខ្មៅទៅវិញ៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

លោក តេង ស៊ាវភីង និង ការកែទម្រង់ចិន

លោក តេង ស៊ាវភីង ជាបិតាកែទម្រង់សេដ្ឋកិច្ចរបស់ចិន ឱ្យងាកចេញពីសេដ្ឋកិច្ចផែនការមកកាន់សេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់នាពេលបច្ចុប្បន្ននេះ។ ការតភ្ជាប់ពីអតីតកាលមកកាន់ពេលបច្ចុប្បន្នជាយុទ្ធសាស្រ្តយូរអង្វែង និង មាននិរន្តរភាពបំផុតសម្រាប់ការអភិវឌ្ឍប្រទេសចិន។ ក្រោយពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ លោក តេង ស៊ាវភីង ត្រូវបានតែងតាំងជាលេខាទី១ នៅភូមិភាគនិរតី នាឆ្នាំ១៩៤៩ ហើយត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៥២ និងមានភារកិច្ចសម្របសម្រួលកិច្ចការបក្សនិងរដ្ឋ។ រហូតដល់១៩៥៣ លោកបានក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច…

ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី ឯកឧត្តម អភិបាលខណ្ឌបឹងកេងកង ចំនួន ២០០,០០០រៀល រួមនិង នាយ-នាយរង នៃអាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៤៤០,០០០រៀល ទឹកសុទ្ធ២កេស, ទឹកក្រូច២កេស,…

ពលរដ្ឋជួបការលំបាកមានជីវភាពខ្វះខាត២០៥គ្រួសារបានមកទទួលអំណោយសប្បុរសធម៌ពីលោកស្រីឡូញ សាវឿន(ហៅវត្តី)និងស្វាមីជាជនជាតិឥណ្ឌូនេស៊ីជាអជីវករក្រុងប៉ោយប៉ែត

មកក្រុងប៉ោយប៉ែត : ដោយមើលឃើញនូវជីវភាពខ្វះខាតរបស់បងប្អូនពលរដ្ឋនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទើបនៅរសៀលថ្ងៃ៦រោចខែស្រាពណ៍ឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃអាទិត្យទី២៥ខែសីហាឆ្នាំ២០២៤ លោកស្រីឡូញ សាវឿន ហៅវត្តីនិងស្វាមីជាជនជាតិឥណ្ឌូនេសុីនិងក្រុមគ្រួសារជាអជីវករក្រុងប៉ោយប៉ែត ។ ដោយមានការណែនាំពីលោកចៅ ជីអានប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យ និងលោកគង់ រិទ្ធាប្រធានសមាគមចលនាយុវជនកម្ពជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែតសាខាខេត្តបន្ទាយមានជ័យ ដឹកនាំសមាជិកសមាជិកាសប្បុរសជន និងមានការចូលរួមពីសំណាក់អាជ្ញាធរសង្កាត់និងភូមិចែកជូនអំណោយដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាកចំនួន(២០៥គ្រួសារ) ក្នុងវត្តម៉ុងចិន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល…

រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជានិងទូតចិនប្រាប់ដល់និស្សិតឱ្យធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់ចំណងមិត្តភាពប្រទេសយើងទាំងពីរ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៃប្រទេសកម្ពុជានិងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានប្រាប់ដល់និស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិនត្រូវធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ ខណៈដែលចំណងមិត្តភាពនេះត្រូវបានពូនជ្រុំតាំងពីថ្នាក់ដឹកនាំមុនៗរហូតមកដល់បច្ចុប្បន្ន។ ថ្លែងក្នុងពិធីអរសាទរឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន2024 និងជូនដំណើរនិស្សិតអាហារូបករណ៍កម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន កាលពីល្ងាចថ្ងៃទី 23 ខែសីហាឆ្នាំ 2024នៅសណ្ឋាគារសុខាភ្នំពេញឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា និស្សិតកម្ពុជាដែលទៅសិក្សានៅប្រទេសចិន មិនត្រឹមតែបានសិក្សាជំនាញប៉ុណ្ណោះទេ តែអាចស្វែងយល់ស៊ីជម្រៅវប្បធម៌ និងការរស់នៅរបស់ប្រជាជនចិនក្នុងយុគសម័យថ្មីផងដែរ។សំឡេង៖ «ខ្ញុំសូមផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ…

ព្រះធម្មវនវាសីបណ្ឌិត ច័ន្ទ មុនី បាននិមន្តទស្សនកិច្ចនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង : ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី និមន្ត​ដល់​ស្រុក​សៀមបា៉ង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែងក្នុង​ដំណើរ​សួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​លេខ ០៣៤និង០៣៥ កម្ពុជាឡាវ ។ តាម​ការគ្រោងទុក នៅថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៤​នេះ ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ…

ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត

(ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងព័ត៌មាននឹងចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ដោយឥតគិតថ្លៃ។ នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារដឹកនាំក្រសួងព័ត៌មានរយៈពេល…

សហភាពអឺរ៉ុបអនុវត្តគោលនយោបាយផ្តល់ឧបត្ថម្ភកធនដល់ “ផលិតផលថ្មីទាំងបី ” ក្រោមស្លាកធ្វើបរិវត្តកម្មបៃតង

ករណីនេះបានផ្តួចផ្តើមឡើងដោយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ខណៈពេលថ្លែង “របាយការណ៍ការងារសហភាពអឺរ៉ុប”កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងរកលំហសម្រាប់ឱ្យឧស្សាហកម្មរថយន្តដើរដោយអគ្គិសនីរបស់សហភាពអឺរ៉ុបធ្វើបរិវត្តកម្មបៃតងនិងធ្វើការអភិវឌ្ឍ ។ សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ រដ្ឋសមាជិកសហភាពអឺរ៉ុបជាច្រើន អង្គការនិងសហគ្រាសឧស្សាហកម្មរថយន្ត ធនាគារគំនិត និងបញ្ញវន្តជាច្រើនបាននាំគ្នាបង្ហាញពីអាកប្បកិរិយា ដោយបានលើកឡើងថា ករណី“ប្រឆាំងឧបត្ថម្ភកធន”…

តើប្រទេសចិនមកពីណា ធ្វើដំណើរនៅខេត្តHenanខេត្ត Henan មានទីតាំងស្ថិតនៅតំបន់ទំនាបកណ្តាលប្រទេសចិន គឺជាកន្លែងកំណើតដ៏សំខាន់នៃអរិយធម៌ចិន។

ទីនេះធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌នៃប្រទេសចិនបុរាណ។អរិយធម៌ចិនក៏បានរីកដុះដាលទៅគ្រប់ទិសទីនៃប្រទេសចិន ហើយត្រូវបានផ្សព្វផ្សាយទៅគ្រប់ទីកន្លែងនៃពិភពលោក។ លោកXi Jinpingប្រធានរដ្ឋចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារបុរាណវិទ្យា។លោកបានសង្កត់ធ្ងន់ថា ត្រូវតែអនុវត្តគម្រោងធំៗដូចជា “ការស្រាវជ្រាវចម្រុះលើប្រភពដើមនិងការអភិវឌ្ឍដំបូងនៃអរិយធម៌ចិន” និង “បុរាណវិទ្យានៃប្រទេសចិន” ដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងបកស្រាយអំពីប្រភពដើមនៃអរិយធម៌ចិនឱ្យបានល្អ។ សន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃគម្រោងរុករកប្រភពអរិយធម៌ចិនដែលបានធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០១៨បានបង្ហាញថា វប្បធម៌Erlitouដែលមានទីសំណល់Erlitouជាតំណាងគឺជាស្នូលនិងជាអ្នកដឹកនាំនៃដំណើរការទាំងមូលនៃអរិយធម៌ចិន ដោយបានត្រួសត្រាយចេញនូវអរិយធម៌រាជវង្សXia ShangនិងZhou។ រាជវង្សXia គឺជារាជវង្សដំបូងគេបង្អស់បានកត់ត្រានៅក្នុងឯកសារចិនបុរាណ ការបង្កើតរាជវង្សXiaបានចាក់គ្រឹះមូលដ្ឋាននៃអរិយធម៌ចិន។ ទីសំណល់Erlitouដែលត្រូវបានរកឃើញនៅក្នុងសង្កាត់Yanshiក្រុងLuoyangខេត្តHenan ដែលជាទីសំណល់នៃរាជធានីនៃរាជវង្សXia…