លោក Xi Jinping ប្រធានរដ្ឋចិនធ្វើកិច្ចជំនួបជាមួយលោក Jake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក
លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិដែលមានភាពច្របូកច្របល់និងស្មុគស្មាញ ប្រទេសនានាត្រូវរួមសាមគ្គីគ្នានិងសហការគ្នា តែមិនត្រូវបំបែកបំបាក់និងប្រឈមដាក់គ្នាទេ។ ប្រជាជនសង្ឃឹមមានការបើកទូលាយនិងរីកចម្រើន តែពុំមែនការបិទខ្ទប់និងដើរថយក្រោយទេ។ ចិននិងអាមេរិកជាប្រទេសធំ ត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ចំពោះប្រជាជននិងចំពោះពិភពលោក ហើយធ្វើជាអ្នកជំរុញស្ថិរភាពនិងការអភិវឌ្ឍរួមនៃពិភពលោក។ លោក Xi Jinping បានបន្តថា ទោះបីជាស្ថានការណ៍ក្នុងប្រទេសទាំងពីរចិននិងអាមេរិកនិងទំនាក់ទំនងរវាងចិននិងអាមេរិកកើតមានការប្រែប្រួលយ៉ាងខ្លាំងក្តី ប៉ុន្តែ គោលដៅរបស់ចិនដែលខិតខំរក្សាឱ្យទំនាក់ទំនងចិន-អាមេរិកអភិវឌ្ឍប្រកបដោយស្ថិរភាព…