បទវិភាគ៖អាមេរិកបង្កើនការដាក់សម្ពាធទៅលើរថយន្តរបស់ចិននឹងបំផ្លាញដល់សុវត្ថិភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មរថយន្តពិភពលោកថែមមួយកម្រិតទៀត
លោក Cui Dongshu អគ្គលេខាធិការនៃសន្និសីទរួមអំពីព័ត៌មានទីផ្សាររថយន្តដឹកអ្នកដំណើររបស់ចិនបានថ្លែងថា បទបញ្ជាហាមឃាត់ថ្មីរបស់អាមេរិកជាទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ តាមពិតទៅ គឺចង់ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ថែមួយកម្រិតទៀត ដែលនឹងនាំមកនូវភាពមិនប្រាកដប្រជាកាន់តែច្រើនដល់ឧស្សាហកម្មរថយន្តសកល ។ ក្នុងមួយឆ្នាំកន្លងទៅនេះ អាមេរិកបានចាត់ប្រតិបត្តិការដែលសំដៅទៅលើឧស្សាហកម្មរថយន្តរបស់ចិនជាញឹកញាប់ ។ កាលពីខែសីហា ឆ្នាំ២០២៣ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសថា នឹងវាយតម្លៃចំពោះបញ្ហាប្រឈមដែលនាំមកពីកំណើនយ៉ាងឆាប់រហ័សនៃការផលិតនិងការនាំចេញរថយន្តអគ្គិសនីរបស់ចិន ព្រមទាំងបានដាក់បញ្ចូលករណីនេះក្នុងការពិចារណាឡើងវិញស្ដីពី “ ការត្រួតពិនិត្យពន្ធគយលេខ៣០១” ។…