លោកវរ:សេនីយ៍ត្រីសែម សាមឿននាយប៉ុស្តិ៍ការពារព្រំដែនគោក៨៩១ក្បាលស្ពាននិងក្រុមគ្រួាសារព្រមទាំងបុត្រចូលរួមដាក់បិណ្ឌ៩នៅវត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់)
ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃ០៩រោចខែភទ្របទឆ្នាំរោងព.ស២៥៦៨ត្រូវនិងថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤លោកវរ:សេនីយ៍ត្រីសែម សាមឿននិងក្រុមគ្រួសារព្រមទាំងបុត្រ ដឹកនាំមន្ត្រីក្រោមឱវាទរួមទាំងញាតិមិត្ត បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីចម្រើនព្រះបរិត្តកាន់បិណ្ឌទី៩នៅវត្តសិរីមង្គលសុទ្ធារាមហៅ(វត្តស្ទឹងបត់)ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ លោកវរ:សេនីយ៍ត្រីសែម សាមឿន និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រុមគ្រួសារ ក្រុមការងារទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះជីដូនជីតា…