កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចូលរួមកិច្ចសហប្រតិបត្តិការជាមួយកម្លាំងជំនាញមន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
ខេត្តកំពង់ចាម : ដោយទទួលបានអនុសាសន៍ចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលការជូនដំណឹង និងស្នើរសុំការសហការពីកម្លាំងមន្ទីប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងទទួលផែនការិយាល័យប្រឆាំងការសំអាតប្រាក់ «ក»៥ នៃមន្ទីប្រឆាំងគ្រឿងញៀន នឹងទទួលបានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងអន្តរាគមន៍ តម្រួតបទបញ្ជា និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនចូលរួមសហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន«ក»៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង ទទួលផែនការិយាល័យប្រឆាំងការសំអាតប្រាក់ «ក»៥ នៃមន្ទីប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ។
បានដកហូតវត្ថុតាងរួមមាន : ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន០២កញ្ចប់ធំ មានទម្ងន់ ២,០៦៩.២៧ក្រាមទាំងសំបក រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A-2069 ចំនួន ០១គ្រឿង និងទូរស័ព្ទដៃ០៣គ្រឿង ។
គូបញ្ជាក់ផងដែរ នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបន្តបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសូទិព្វ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៥នាក់ ។
ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ (ធំ ០១កញ្ចប់), ទូរស័ព្ទដៃចំនួន ២៥គ្រឿង, ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងម៉ូតូចំនួន ០២គ្រឿង ។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើ បានយកសំណាកធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ជាលទ្ធផល (អវិជ្ជមាន) បន្ទាប់ពីបញ្ចប់កិច្ចប្រតិបត្តិការ កម្លាំងមន្ទីប្រឆាំងគ្រឿងញៀនក៏បានប្រគល់ករណីខាងលើនេះអោយមកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ ឲ្យកម្លាំងជំនាញបន្តខិតខំបង្ក្រាប និងបោសសម្អាតករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយបានអនុវត្តកន្លងមកនេះ បានល្អប្រសេី គួរឲ្យគត់សម្គាល់ ៕