ភ្នំពេញ : កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កម្លាំងបញ្ជាការឯកភាពសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានចុះមកហាមឃាត់ ក្រុមហ៊ុនសុខគង់ អាហរ័ណ នីហរ័ណ ដែលបានអោយជាងជីកដាក់បង្គោលដើម្បីធ្វើរបង ព័ទ្ធជុំវិញស្ថានីយប្រេងសូគីមិច ដែលមានទីតាំងស្របតាមបណ្ដោយផ្លូវជាតិលេខ ៤ ស្ថិតនៅលើក្បាលដីលេខ ២៧៧២២ ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្រុមហ៊ុន សុខ គង់ អាហរ័ណនីហរ័ណ បានដាក់ពាក្យសុំច្បាប់អនុញ្ញាតធ្វើរបងស្ថានីយ៍ប្រេងសូគីមុិច លេខ០៤៤/២២ ការិ.រប/មក ធ្វើកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ របស់ក្រុមហ៊ុន ដើម្បីធ្វើការជួសជុលស្ថានីយប្រេងសូគីម៉ិចព្រមទាំងជួសជុលធ្វើរបងចាស់ដែលមានស្រាប់ស្របតាមបណ្ដោយផ្លូវរថភ្លើងមានសភាពចាស់ទ្រុធទ្រោមឡើងវិញ ដែលមានទីតាំងដូចបានរៀបរាប់ខាងលើ។ហើយក្នុងលិខិតស្នើសុំនេះក៏បានមានចំណាចារ ការឯកភាពពីលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញលិខិតលេខ០០២/២២ ឆ/ត នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ សូមជម្រាបមកលោក ឌៀប ចេងហេង អគ្គនាយករងក្រុមហ៊ុនសុខគង់អាហរ័ណនីហរ័ណសូគីមុិច ចំពោះការស្នើសុំការអនុញ្ញាតសាងសង់ជួសជុលកែលម្អរបងស្ថានីយប្រេងសូគីមិចស្ថិតនៅទីតាំងក្បាលដីខាងលើនោះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យអនុញ្ញាតជូន ប៉ុន្តែ លោកត្រូវគោរពអនុវត្តនូវលក្ខខណ្ឌដូចខាងក្រោម:

១/មិនត្រូវសាងសង់ជួសជុលកែលម្អរបង ប៉ះពាល់ទៅលើដីកម្មសិទ្ធិអ្នកដទៃ ដីផ្លូវសាធារណៈប្រព័ន្ធលូបង្ហូរទឹកនិងចំណតរថយន្តសាធារណៈឡើយ។
២/ត្រូវរក្សានូវសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈឲ្យបានល្អប្រសើរ។
៣/ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តនានា ឲ្យបានខ្ជាប់ខ្លួន នឹងត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារជំនាញឲ្យបានល្អប្រសើរ។
៤/អនុវត្តន៍អោយបានខ្ជាប់ខ្លួន តាមវិធាននិងសុខាភិបាលរបស់ក្រសួងសុខាភិបាលនិងសេចក**ីណែនាំនានារបស់រដ្ឋបាលរាជធានីភ្នំពេញពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19។
អាស្រ័យហេតុដូចបានជំរាបជូនខាងលើសូមលោកអគ្គនាយករងក្រុមហ៊ុនសុខគង់អាហរ័ណនីហរ័ណសូគីមិចជូនជ្រាបនិងអនុវត្ត។
សុំលោកអគ្គនាយករងក្រុមហ៊ុនមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
ក.បអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នាយករដ្ឋបាល យិន គា ។

ក្នុងករណីនេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ ៣ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឱ្យដឹងថា លោកបានឲ្យកម្លាំងប្រជាការពារចុះទៅ ហាមឃាត់ការសាងសង់របង និងដកយកសម្ភារៈជាង ដូចជាប្រដាប់កាត់ដែក ប៉ុសផ្សាដែក យកមករក្សាទុកនៅសង្កាត់ ។
លោកបានបញ្ជាក់បន្ថែមទៀតថា ដោយឃើញខាងក្រុមហ៊ុនជីកដីដាំបង្គោលរបងថ្មី លោកបញ្ជាកម្លាំងឱ្យចុះទៅឃាត់និងដកហូតសម្ភារៈមួយចំនួនហើយ លោកមិនបានដឹងនូវលិខិតសំណើក្នុងការជួសជុលរបងស្ថានីយឡើយ ព្រោះខាងក្រុមហ៊ុនអត់បានដាក់សំណើមកខាងសង្កាត់ទេ។

ហើយសារព័ត៌មានបានធ្វើការសម្ភាសន៍តាមទូរសព្ទទៅលោក យិន គា នាយករដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ខាងក្រុមហ៊ុនធ្វើសំណើមកខាងខណ្ឌ ហើយក៏មានចំណាររបស់លោកអភិបាលដែរ ទុកឱ្យខាងសង្កាត់ជាអ្នកពិនិត្យមើលជាក់ស្ដែង ប៉ុន្តែអនុញ្ញាតឲ្យជួសជុលរបង់ចាស់ មិនមែនឱ្យកសាងជួសជុលធ្វើរបង ប៉ះពាល់លើដីកម្មសិទ្ធិអ្នកដទៃទេ នឹងដីផ្លូវសាធារណៈរបស់រដ្ឋឡើយ(នេះបើតាមការអះអាងរបស់លោកយិន គា នាយករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ)។

មជ្ឈមណ្ឌលព័ត៌មាន Raksmey News ពុំអាចធ្វើការទាក់ទងលោក ឌៀប ចេងហេង អគ្គនាយករងក្រុមហ៊ុនសុខគង់អាហរ័ណនីហរ័ណបានឡើយ ព្រោះគ្មានលេខទូរសព្ទសម្រាប់ទំនាក់ទំនង ។ មជ្ឈមណ្ឌលព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ ២៤ម៉ោងរៀងរាល់ម៉ោងធ្វើការ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed