(ត្បូងឃ្មុំ)៖ អ្នកឧកញ៉ា(លោកគ្រូ មា) លី សាម៉េត ថ្លែងថា មានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទើបប្រទេសកម្ពុជាយើងមានសុខសន្តិភាព មានការអភិវឌ្ឍន៍ ពោលគឺមានអ្វីៗដូចសព្វថ្ងៃនេះ។

អ្នកឧកញ៉ា លី សាម៉េត ថ្លែងលើកឡើងបែបនេះ នៅស្នាក់ការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្នុងឳកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះសំណេះសំណាល ជាមួយអតីតសមាជិកគណបក្សនយោបាយនានាដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន នៅក្នុងខេត្តត្បូងឃ្មុំ។

្នុងឳកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យូ សិរីវុឌ្ឍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកថ្នាក់កណ្តាលគណបក្ស និងឯកឧត្តម ស៊ាក ឡេង ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារ និងសមាជិកសមាជិកាដែលទើបប្រកាសចូលជាសមាជិកគណបក្សប្រជាជនថ្មី។

បើតាមរបាយការណ៍របស់ឯកឧត្តម ស៊ាក ឡេង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្នុងឆ្នាំ ២០២១ គណបក្សខេត្តបានកសាងកម្លាំងថ្មីបានចំនួន ១៨,៧៦៥ នាក់ ធ្វើឲ្យបច្ចុប្បន្នមានចំនួន ៣៦០,៥៦៧ នាក់ ។

ក្នុងឳកាសនោះ អ្នកឧកញ៉ា លី សាម៉េត មានប្រសាសន៍បញ្ជាក់ថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលបងប្អូនសមាជិកសមាជិកានៃគណបក្សនយោបាយនានាបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះពីព្រោះថាមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួកក្រុមគ្រួសារនិងបម្រើបរទេសតែប៉ុណ្ណោះដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនបងប្អូនជានិច្ច ។

អ្នកឧកញ៉ា លី សាម៉េត មានប្រសាសន៍ឲ្យដឹងទៀតថា អស់រយៈពេលជាង៤០ឆ្នាំក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម តែយ៉ាងណាប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក។

អ្នកឧកញ៉ា លី សាម៉េត គូសបញ្ជាក់ទៀតថា យើងមានអ្វីៗដូចសព្វថ្ងៃនេះគឺមិនមែនជារឿងចៃដន្យទេតែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជាមានសម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ លើការងារដឹកនាំប្រទេសជាតិទៅរកសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ បើទោះបីជាកន្លងមកមានក្រុមប្រឆាំងមួយចំនួនបានឆ្លៀតឱកាសបង្កភាពវឹកវរទាញប្រទេសជាតិទៅរកភាពចលាចលម្ដងហើយម្ដងទៀតយ៉ាងណាក្តី «ដូចនេះយើងត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពនេះឲ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ»៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed