ភ្នំពេញ ៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មានទីតាំងល្បែង ស្ទូចប្រេងក្រឡា និងអាប៉ោងដុះស្លែ មួយកន្លែងសង្ស័យអាជ្ញាធរ និងសមត្ថកិច្ចជាអ្នកបើដៃឧ្យលេង បានជាទីតំាងមួយនេះបើកដំណើរការយ៉ាងរលូន បញ្ជាក់: ទីតាំងខាងលើ ស្ថិតនៅផ្លូវចូលផ្ទះតាភូ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បើយោងតាមប្រជាពលរដ្ឋដែលរស់នៅទីតាំងល្បែងខាងលើបានឧ្យសារព័ត៌មានយើងឲ្យដឹងថា មានទីតាំងល្បែង ស្ទូចប្រេងក្រឡានិងអាប៉ោងដុះស្លែមួយកន្លែងដែលស្ថិតនៅទីតាំងខាងលើ បើកដំណើរការយ៉ាងរលូនមិនរំខានអាជ្ញាធរមានសមត្ថកិច្ចឡើយ ។
លោកបានបញ្ជាក់បន្ថែមទៀតថា លោកមិនមានសិទ្ធិក្នុងការបង្ក្រាបលើបទល្មើសល្បែងស៊ីសងនេះទេ បានត្រឹមតែរាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ តែការរាយការណ៍របស់លោកដូចជាគ្មានប្រសិទ្ធភាព ទៅលើទីតាំងល្បែងស៊ីសង ធ្វើឱ្យមេខ្លោងឈ្មោះខ្លាបានចិត្ត លេងដោយរលូនយ៉ាងអនាធិបតេយ្យ ។
អង្គភាពសារព័ត៌មានរស្មី news បានធ្វើការទំនាក់ទំនងតាមរយៈតេលេក្រាម ទៅលោកមេប៉ុស្តិ៍នគរបាលទួលសង្កែទី១ដែរ តែលោកមិនមានការឆ្លើយតប ។
មហាជនសូមសំណូមពរដល់លោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវនិងលោក ហ៊ាង ថារ៉េត អធិការ អធិការខណ្ឌឬស្សីកែវ មេត្តាចាត់វិធានការបង្ក្រាបផងខ្លាចថ្ងៃមុខមានអំពើហិង្សាក្នុងគ្រួសារក៏ដូចជាចោលឆក់ ចោរប្លន់ ជាដើម ៕ដោយ :អក្ខរា៣០