ភ្នំពេញ ÷ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ គេពុំដឹងអោយប្រាកដថា តើរណ្តៅដីនោះ មានច្បាប់អនុញ្ញាតកំរិតណានោះឡើយ? បានជាវាតទីដីបឹងតាមោក ជីកម៉ាសេរីចាក់លុបបឹងតាមោក និងលុបតំបន់នានានៃភាគខាងជើងរាជធានីភ្នំពេញ។

រណ្តៅដីដ៏ធំមហាសាលមួយរបស់លោកឧកញ៉ា ញឹក ផន ហៅតាកៅ កំពុងតែជីកលុងដល់ក្បាលប្រេតលើផ្ទៃបឹងតាមោក លាតសន្ធឹងរាប់រយហិកតា ដែលការជីកជ្រៅបែបនេះ ហាក់ដូចជាគ្មានគម្រោងច្បាស់លាស់ហើយ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផែនការណ៍អភិវឌ្ឍរាជធានីភ្នំពេញនៅពេលអនាគត។

ើតាមសំដីប្រជាជនរស់នៅតំបន់នោះនិងអ្នកធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ (ផ្លូវទំនប់កប់ស្រូវចាស់) បានដាក់ការងឿងឆ្ងល់បើជីកយកអាច់ដីនៅកន្លែងនោះជ្រៅយ៉ាងដូច្នេះ តើគំរោងអភិវឌ្ឍរបស់រដ្ឋ រឺរបស់ឯកជន? ទីតាំងដែលកំពង់ជីកយកអាច់ដីគឺស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមសំដីប្រជាជនបានអោយដឹងថាអ្នកដឹកនាំអោយជីករណ្តៅដីនេះគឺជាអ្នកមានឥទ្ធិពលម្នាក់ ដែលស្និទ្ធស្នាលនឹងអភិបាលរាជធានីភ្នំពេញ គឺលោកឧកញ៉ា ញឹក ផន ហៅតាកៅ ។

ក្រោយមក រដ្ឋាភិបាល ក៏បានប្រគល់ដីបឹងតាមោក ទៅអោយក្រុមហ៊ុនឯកជន និងអង្គភាពរដ្ឋអភិវឌ្ឍ បានធ្វើអោយអាជីវកម្មជីកដីរបស់តាកៅ កាន់តែកាកកបដោយជីកដីលុងដីបឹង មានជម្រៅប្រមាណ៣០ទៅ៤០ម៉ែត្រ (ដល់ក្បាលប្រេត) ដែលរណ្តៅនោះ មានទំហំប្រមាណ៤០០ហិកតា លាតសន្ធឹងតាមមហាវិថីឈ្នះឈ្នះប្រមាណ២គីឡូម៉ែត្រ និងចូលទៅផ្ទៃបឹងប្រមាណ២គីឡូម៉ែត្រ (នេះបើតាមការវាស់កុងទ័រម៉ូតូ)។

រណ្តៅដីនេះ បានដំណើរកាលជីកកកាយយកដីរយៈពេល ប្រមាណ៥ទៅ៦ឆ្នាំមកហើយ ដោយកាយដីលុបផ្ទៃទឹកបឹងវាតទីជីកយកដី។ នៅក្នុងការជីកនោះ មុនដំបូងត្រូវគេអះអាងថា ក្រោមច្បាប់អនុញ្ញាតដើម្បីជីកយកដីទៅចាក់លុបអភិវឌ្ឍដីលោកឧកញ៉ាលីយ៉ុងផាត់ ដែលស្ថិតនៅខាងកើតស្ពានព្រែកព្នៅ តែ តាកៅ បានជីកយកទៅលក់ចាក់នៅតំបន់នានានៅក្បែរនោះ។

ជុំវិញការវាតទីជីកដីបឹង គេពុំដឹងថា តើលោកឧកញ៉ា ញឹក ផន ហៅតាកៅ ទទួលសិទ្ធិបានដីបឹងប៉ុន្មានហិកតាពីរដ្ឋាភិបាលឡើយដើម្បីជីកឡើយ?។ ចំណែកការជីកលុងដល់ក្បាលប្រេតទៀត ទាបសោធមិនដឹងថា មានច្បាប់ឯណាអោយជីកជ្រៅបែបនោះទេ?។ ម្យ៉ាងទៀត រណ្តៅជ្រៅបែបនេះ វានឹងអាចប៉ះពាល់ផែនការអភិវឌ្ឍរាជធានីភ្នំពេញទៅថ្ងៃអនាគត បើសិនការជីកនោះ គ្មានគម្រោងផែនការច្បាស់លាស់ថា តើទីតាំងនោះ ត្រូវធ្វើអ្វី នៅពេលខាងមុខ មិនមែនចេះតែជីកលុបៗនោះទេ?។

បើតាមព័ត៌មានដែលបង្ហើបអោយដឹងថា បានជា តាកៅ មានសំណាងបែបនេះ ដោយសារតែលោកមានខ្នងបង្អែកសែនរឹងមាំតាំងពីលោកជីកនៅក្នុងភូមិព្រែករាំង សង្កាត់ឃ្មួញ កាលពីនៅក្នុងខណ្ឌឬស្សីកែវ កំឡុងឆ្នាំ២០០០ជាងមកម្ល៉េះ។ តាកៅ ត្រូវគេដឹងថា ជាអ្នកស្និទ្ធស្នាលនឹង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ ៕ដោយ: យឹម វណ្ណរ៉ា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed