មេខ្យល់២នាក់ បំរុងនាំពលករ៦នាក់លួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវកម្លាំងការពារឃាត់បាន
ខេត្តបន្ទាយមានជ័យ : ពលករ៦នាក់ត្រូវបានចាញ់បោកមេខ្យល់ថានិងជូនឆ្លងដែនទៅរកការងារ
ធ្វើនៅប្រទេសថៃ មិនទាន់ឆ្លងដែនចូលព្រំប្រទល់ប្រទេសថៃផងត្រូវកម្លាំងការពារព្រំដែនគោកលេខ៨០៧ ឃាត់ខ្លួនបាននៅយប់ ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២១ ស្ថិតក្នុងភូមិសាស្ត្រ ភូមិ ប្រាសាទត្បែង ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ រស់ ដារ៉ា មេបញ្ជាការរងទទួលទិសប៉ុស្តិ៍បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅយប់ ថ្ងៃទី១៦ ខែធ្នូ នោះ លោកបានដឹកនាំកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយ កម្លាំងយោធាវរសេនាតូចលេខ១ បានចុះល្បាតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃលុះល្បាតដល់ត្រង់ចំណុចទល់មុខ ខ២ គ៣ មាននិយាមការ TA (៧៦៧២៣-៦៣៣៤០) ក៏បានប្រទះឃើញមេខ្យល់២នាក់ និងពលករ៦នាក់ក្នុងនោះមានក្មេងតូចៗ៣នាក់ផងបំរុងលួចឆ្លងដែនកំលាំងចំរុះបានធ្វើការឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនាំ។
ក្នុងនោះលោកវរសេនីយ៍ទោ រស់ ដារ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះដែលជាពលករបាញ់បោកមេខ្យល់នោះបាននិយាយថាក្រុមខ្លួនមានគ្នា៣នាក់ក្នុងនោះមានកូនក្មេងតូចៗ៣នាក់ថានាំខ្លួនទៅប្រទេសថៃដើម្បីរកការងារធ្វើមេខ្យល់យកលុយក្នុងម្នាក់១០០០បាត(លុយថៃ)ជូនមិនទាន់ឆ្លងផុតព្រំដែនផងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។លោកវរសេនីយ៍ទោ រស់ ដារ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា
ដោយអនុវត្តតាមបទបញ្ជាពីមេបញ្ជាការកម្លាំងយោធាបូផាថៃឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារការរាតត្បាតជំងឺកូវីដ-១៩ផងដែរពិសេសមេរោគថ្មី តឹងរឹងបំផុតកំថាឡើយមនុស្សលួចឆ្លងដែនចូលប្រទេសគេបានសូម្បីតែសត្វនោះក៏មិនអាចចូលបានដែរ។
សមត្ថកិច្ចក្រោយពីបានធ្វើកំណត់ហេតុអស់ហើយពលករទាំង៦នាក់មានទាំងក្មេងផងនោះត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅលំនៅឋានវិញ តាមប៉ុស្តិ៍ត្រួតប្រាសាទត្បែងច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ។
ចំណែកមេខ្យល់ទាំង២នាក់បានបញ្ជូនមកស្នងការហើយបញ្ជូនទៅតុលាការដាក់ទោសទៅតាមច្បាប់ ៕
ដោយ៖ ឧត្តម