បុរសម្នាក់ បានលោត ទម្លាក់ខ្លួន ពីលើផ្ទះជាន់ទី១ ត្រូវក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដែលបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច
ភ្នំពេញៈ កាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចទីតាំង បារនិងភោជនីយដ្ឋាន ផ្ទះលេខ៦៨A៥ ជាន់ទី១ តាមបណ្ដោយផ្លូវ លេខ១៣៥ ស្ថិតនៅក្នុងសង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដោយមិនដឹងមូលហេតុច្បាស់លាស់ បុរសម្នាក់ បានលោត ទម្លាក់ខ្លួន ពីលើផ្ទះជាន់ទី១ ត្រូវក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដែលបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកត្រួតពិនិត្យ ភ្លាមៗ។
បុរសដែលលោតសម្លាប់ ខ្លួននេះ បានស្នាក់នៅផ្ទះលេខ ៦៨A៥ ហើយមុននឹងលោតសម្លាប់ខ្លួនគាត់បាន ឈរមួយសន្ទុះធំ នៅលើរបាំងឫស្សី ដែលនៅលើជាន់ទី១នោះ រួចហើយមិនដឹង យ៉ាងម៉េច ស្រាប់តែលោត ទម្លាក់ខ្លួន មកក្រោមបណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយមិន ដឹងពីមូលហេតុឡើយ។
សមត្ថកិច្ចនៅមិនទាន់ដឹងថា ជាករណីអ្វីឱ្យពិតប្រាកដ នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន កំពុងតែធ្វើការ ស្រាវជ្រាវ ត្រួតពិនិត្យមើលកន្លែងកើតហេតុ ដើម្បីបញ្ជាក់ថា ករណីនេះមានពាក់ព័ន្ធ ជា មួយនឹងរឿងអ្វីឲ្យប្រាកដ ។
សពជនរងគ្រោះ ខាងលើ ត្រូវបានសមត្ថកិច្ច យកទៅតម្កល់នៅវត្តស្ទឹង មានជ័យ ដើម្បីរង់ចាំរក ក្រុមគ្រួសារ៕