សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែងនៅភូមិត្រពាំងល្វា២ សង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ : នៅព្រឹកថ្ងៃ អាទិត្យ ទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រុមការងាររដ្ឋបាលខណ្ឌដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះបង្រ្កាបទីតាំងអ៊ីនធើណេត ០១កន្លែង (បង្កប់ល្បែងស៊ីសង Online) នាមករណ៍ វីអេ ២៨៨៨ ស្ថិតនៅផ្ទះលេខ ៤៥N៣ ផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីតាំងខាងលើនេះរដ្ឋបាលខណ្ឌបានធ្វើការបង្រ្កាបម្ដងរួមមកហើយ ប៉ុន្ដែម្ចាស់អាជីវកម្មនៅតែបំពាន់និងការហាមឃាត់របស់រដ្ឋបាលខណ្ឌ ។ ក្រុមការងារ បានសម្រេចដកហូតយកសម្ភារៈមួយចំនួន និងម៉ូតូចំនួន ០៤គ្រឿង យកមករក្សាទុក្ខនៅរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ។
សកម្មភាពខាងនេះបានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕