លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះចូលរួមក្នុងកម្មវិធីសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គីភ័យចំនួន ៨០ គ្រួសារ នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក

ភ្នំពេញ : នៅថ្ងៃសុក្រ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថៃ្ងទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៥:០០នាទីល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ  បានអញ្ជើញ ចូលរួមក្នុង កម្មវិធី សំណេះសំណាល និង សាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយ អគ្គីភ័យ ចំនួន៨០គ្រួសារ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៣ ក្រុម៣៤,៣៥,៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោម អធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ  តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងបរិវេណ រាជាយស្ម័យាន ។ 

អំណោយប្រគល់ជូន រួមមាន អង្គចំនួន០១បាវ ទឹកបរិសុទ្ធចំនួន០១កេស មីចំនួន០១កេស ទឹកស៊ីអ៉ីវ ចំនួន ០១យួរ ទឹកត្រី ចំនួន០១យួរ ត្រីខចំនួន០១យួរ តង់ចំនួន០១ និង ថវិកាចំនួន៥០,០០០រៀល  ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សំរាប់ ជូនដល់ បងប្អូនដែលបានរងគ្រោះ សំរាប់ដោះស្រាយជីវភាព ប្រចាំថ្ងៃផងដែរ  ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *