ប្រជាពលរដ្ឋ ប្រទះឃើញសពទារកម្នាក់ក្នុងសភាពរុំកន្សែងដាក់ក្នុងកេសក្រដាស គេប្លុងទុកចោល ក្រោមរូបសំណាកដំរី ខាងមុខវត្តជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញៈ កាលពី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សពទារកម្នាក់ ក្នុងសភាពរុំកន្សែង ដាក់ក្នុងកេស ក្រដាស បានត្រូវប្រជាពលរដ្ឋ ប្រទះឃើញគេប្លុងទុកចោល ក្រោមរូបសំណាកដំរី ខាងមុខវត្តជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា កេសក្រដាស ដាក់សព ត្រូវបានគេប្រទះឃើញ តាំងពីព្រឹក ព្រលឹម មកម្ល៉េះ មិនដឹងថា នរណា យកទៅដាក់បែបនេះ ខណៈដែល ទីតាំងខាងលើ នៅពេលយប់ មានអ្នកលក់ដូរបន្លែច្រើន គិតស្មានថា ជាកេសរបស់ អ្នកលក់ដូរ ពេលយប់ បន្សល់ទុក ទើបគ្មានអ្នកអើពើ ។
ដោយរង់ចាំ និងឃើញពេញ មួយព្រឹក ទៅហើយ គ្មានអ្នកទៅយក ហើយក៏មិនដឹងថា ក្នុងកេសមានអ្វី ស្រាប់តែនៅ វេលាម៉ោង ខាងលើ មានពលរដ្ឋ គាត់ងឿងឆ្ងល់ ទៅបើកបង្ហើបមើល ស្រាប់តែប្រទះ ឃើញក្នុងកេស មានសពកូនក្មេងទៅវិញ បង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ។
សមត្ថកិច្ច បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចយកទៅបូជា នៅក្នុងវត្តជម្ពូវ័នតែម្តង៕N7