សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអញ្ជើញចុះត្រួតពិនិត្យការវឌ្ឍនភាពនៃការសាងសង់” អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី “ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង

ភ្នំពេញ៖  សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអញ្ជើញចុះត្រួតពិនិត្យការវឌ្ឍនភាពនៃការសាងសង់” អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី “ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល នៅថ្ងៃ ទី៩ ខែ ធ្នូ ឆ្នាំ២០២១ ។

គួររំលឹកថាកាលពីថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ព្រលានយន្តអន្តរជាតិនេះរួចម្តងមកហើយ ។ ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោចំពោះដំណើរការសាង សង់អាកាស យានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជាហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញថ្មីនេះត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោ កនាយករដ្ឋមន្ត្រីចិន លី ខឺជាំង មកកម្ពុជាកាលពីខែមករាឆ្នាំ២០១៨។សម្តេចតេជោ ហ៊ុន សែន និងលោកលី ខឺជាំងបានអញ្ជើញជាអធិបតី ភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេ សកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផង ដែរ។

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំដែលអាចនឹងស្រូបយកនិងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្សរហូតដល់ Airbus A380-800 និង យន្តហោះ Boeing747-800ចុះចតបាន។ ក្រុម ហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំនិងទំនើបជាងគេនៅតំបន់អាស៊ី។

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCICបានឱ្យដឹងថាមកដល់ ពេលបច្ចុប្បន្នេះដំណើរការសាងសង់សម្រេចបានប្រមាណ ២៧ ភាគរយហើយនៃគម្រោងទាំងមូល។សំណង់ដែលកំពុង សាងសង់នាពេលបច្ចុប្បន្ននេះរួមមាន៖ស្ថានីយអ្នកដំណើរមានផ្ទៃក្រឡា២៤៣ គីឡូម៉ែត្រក្រឡា,មជ្ឈមណ្ឌ លផ្គត់ផ្គង់ថាមពល,ទីលានចំណតយន្ត ហោះទំហំ១៨៩ហិកតា,ស្ថានីយត្រួត ពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ ម៉ែត្រ,ការងារតភ្ជាប់ផ្លូវពីអាកា សយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយ មានផ្លូវប្រវែងជាង ១១គីឡូ ម៉ែត្រ និង ស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ, សាងសង់អគារផ្សេងៗចំនួន១៩មានដូចជា៖ អគារស្ថានី យអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់,ស្ថានី យកែច្នៃប្រព័ន្ធទឹកកខ្វក់,ស្ថានីយស្តុកសំណ ល់រឹង,ស្ថានីយជួសជុលយានយន្ត,ស្ថានីយ ស្តុកប្រេង,ស្ថានីយស្តុកទំនិញ,ស្ថានីយពន្លត់អគ្គិភ័យនិងអនុស្ថានីយអគ្គិសនី។ល។ គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោកដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី៥ម៉ែត្រទៅ២២ ម៉ែត្រ។ក្រុម ហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ ហិកតា។

បើតាមអ្នកឧកញ៉ាពង់ឃាវសែបច្ចុប្បន្នការ ដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះប្រើប្រាស់កម្លាំងបុគ្គលិកនិងកម្មករសរុប ៣,៧៤០នាក់។ ក្នុងនោះកម្លាំងបុគ្គលិកនិងកម្មករក្នុងស្រុកប្រ មាណ ៣,១២៥នាក់និងបុគ្គលិកកម្ម ករមកពីបរទេសមកពីប្រទេសចំនួន៩នៅអឺរ៉ុបនិងអាស៊ីចំនួន៦១៥ នាក់ ។

អ្នកឧកញ៉ា ពង់ ឃាវសែ បានអះអាងថា គម្រោងសាងសង់បានចំណាយថវិកាប្រមា ណ៣៧៥លានដុល្លារហើយមកដល់ពេលបច្ចុប្បន្ននេះ។ ឆ្នាំ២០២២ ខាងមុខគ្រោងចំណាយថវិកាបន្ថែម ប្រមាណ៤៧៦ លាន ដុល្លារអាមេរិកទៀតហើយគិតជាមធ្យមចំ ណាយប្រមាណ១.២៨លានដុល្លារអាមេរិក ក្នុងមួយថ្ងៃ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed