សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង
ភ្នំពេញ៖ នៅថ្ងៃទី៦ខែធ្នូឆ្នាំ២០២១នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១និងផ្លូវក្នុងក្រុងព្រៃវែងសរុប៩៦.៤៨គីឡូម៉ែត្រចាប់ពីអ្នក លឿង(ចំណុចប្រសព្វផ្លូវជាតិលេខ១)ខេត្តព្រៃវែងដលថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៧)ខេត្តត្បូងឃ្មុំដែលចំណាយអស់ទឹកប្រាក់ប្រមាណ៩៤.១៥លានដុល្លារអាមេរិកជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិននិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១១ ។(រូបថតឯកសារ) ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១(អ្នកលឿង-ថ្នល់ ទទឹង)ប្រារព្ធធ្វើឡើងនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ផ្លូវជាតិលេខ១១ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រលើកកម្ពស់និងពង្រីកទទឹងផ្លូវពី៩ម៉ែត្រទៅ១១ ម៉ែត្រក្រាលស្រទាប់គ្រឹះទាំងលើនិងទាំងក្រោមកំរាស់៦០សង់ទីម៉ែត្រមានទិសចរា ចរណ៍ចំនួនពីរគន្លង (១ទៅ១មក)បំពាក់ដោយផ្លាកសញ្ញាចរាចរគូសគំនូសចរាចរ បង្គោលគីឡូម៉ែត្រនិងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ ។
គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ៩៤.១៥លានដុល្លារអាមេរិកជា ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងថវិកាបដិ ភាគរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពា ល់និងបោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មថ្នល់-ស្ពានចិន(CRBC )និងត្រួតពិនិត្យបច្ចេ កទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាប ច្ចេកទេសសំណង់ក្វាងចូវវ៉ានអានប្រើរយៈពេលសាងសង់ចំនួន៤៤ខែចាប់ពីខែមីនាឆ្នាំ២០១៨។
បន្ទាប់ពីសាងសង់រួចផ្លូវនេះនឹងជួយឱ្យខេត្តព្រៃវែងអាចពង្រឹងសក្តានុពលរបស់ខ្លួនក្នុងការដឹកជញ្ជូនកសិផលពិសេសផលិតផលស្រូវឆ្ពោះទៅរោងចក្រកិនស្រូវមជ្ឈមណ្ឌលប្រមូលទិញនិងចែកចាយនិងកំពង់ផែនៅទូទាំងប្រទេសជំរុញដល់ការនាំចេញទៅក្រៅប្រទេសបង្កើនកំណើនសេដ្ឋកិច្ចជាតិរួមចំ ណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋដែលជាគោលបំណងដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល ៕