សមត្ថកិច្ចកម្ពុជា​ ចាប់បញ្ជូនឲ្យ​ជនជាតិថៃចំនួន១៤នាក់ទៅឱ្យ សមត្ថកិច្ច​ថៃវិញ​ 

៊RMN News :December / 4 / 2021

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅលើស្ពានច្រទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក កម្លាំងសមត្ថកិច្ចជំនាញកម្ពុជាបានបញ្ជូនជនជាតិថៃចំនួន១៤៣នាក់ទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីពួកគេចាញ់បោកមេខ្យល់នាំមកឲ្យធើ្វការងារនិងស្នាក់នៅខុសច្បាប់តាមទីតាំងបើកអនឡាញនានាដែលជ្រោកក្រោមស្លាកកាសុីណូ។

នៅក្នុងពេលប្រគល់ជនជាតិថៃខាងលើនេះគេឃើញមានកម្លាំងសមត្ថកិច្ចកម្ពុជានិងកម្លាំងសមត្ថកិច្ចថៃនិងមន្ត្រីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

សមត្ថកិច្ចប្រាប់ថាជនជាតិថៃ១៤៣នាក់ក្នុងនោះមានស្រី៥៦នាក់។

ករណីឃាត់ជនជាតិថៃចំនួន១៤៣នាក់ហើយត្រូវសមត្ថកិច្ចកម្ពុជាបញ្ជូនឲ្យសមត្ថកិច្ចថៃខាងលើនេះ បើតាមព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាជនជាតិថៃទាំងអស់នោះគឺជាជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស ដែលត្រូវបានថៅកែរបស់ខ្លួនបង្ខាំងទុកលក់កម្លាំងពលកម្មបន្តនិងធ្វើទារុណកម្មលើសកម្រឹតការងារ ព្រោះគេសង្កេតឃើញជនរងគ្រោះមួយចំនួនមានស្លាកស្នាមវាយធ្វើបាបពីសំណាក់ថៅកែ ទើបមានការស្រាវជ្រាវពីកម្លាំងសមត្ថកិច្ចរបស់កម្ពុជារំដោះបានចេញពីកន្លែងបង្ខាំងនោះ។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកផែនការងារអន្តោប្រវេសន៍ លោកអេង លីហូ មានប្រសាសន៍តាមតេលេក្រាមថា ជនជាតិថៃទាំងអស់នោះបានប្រគល់ឲ្យសមត្ថកិច្ចថៃនៅលើស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលអ្នកទាំងនោះបញ្ជូនមកពីភ្នំពេញចំនួន១២៣នាក់និងនៅទីក្រុងប៉ោយប៉ែតចំនួន២០នាក់ហើយក្នុងចំណោម១៤៣នាក់នោះមានស្រី៥៦នាក់។

លោកថាក្រុមជនជាតិថៃទាំងអស់នោះបានលួចឆ្លងដែនមកធ្វើការងារខុសច្បាប់នៅកម្ពុជាហើយត្រូវសមត្ថកិច្ចយើងស្រាវជ្រាវចាប់បញ្ជូនទៅប្រទេសគាត់វិញ។

ដោយឡែកព័ត៌មានក្នុងស្រុកមួយដែលចុះផ្សាយនិងបង្ហាញរូបភាពវាយជាំពេញប្រាណដើម្បីធ្វើទារុណកម្មនោះលោកមិនបានទទួលព័ត៌មាននោះឡើយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed