កម្លាំងសមត្ថកិច្ច គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ផ្សារទំនើបសូរិយា ដកហ្គេមបាញ់ត្រី ៥ទូ
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ និងជាតំណាងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចុះបង្ក្រាបល្បែងស៉ីសងខុសច្បាប់ នៅផ្សារទំនើបសូរិយាជាន់ទី៥ ដែលបានទទួលព័ត៌មាន តាមរយៈប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមពី លោកចៅសង្កាត់ផ្សារថ្មី១ លោកនាយរងប៉ុស្តិ៍ផ្សារថ្មី១ និងមន្រ្តីក្រោមឱវាទ។
នៅពេលកម្លាំងសមត្ថកិច្ច ទីតាំងខាងលើដោយពិនិត្យជាក់ស្តែងមានប្រភេទទូហ្គេម សរុបចំនួន ៣៧ទូ ក្នុងមានទូហ្គេមបាញ់ត្រីសរុបចំនួន ០៥ទូ (ត្រូវបានយកទៅរក្សាទុក នៅសាលាខណ្ឌដូនពេញ)។
ដោយឡែក ទូហ្គេមកំសាន្តចំនួន ៣២ទូផ្សេងទៀត ដែលមិនពាក់ព័ន្ធមិនត្រូវបានដកហូតនោះទេ គឺរក្សាទុកបន្តជីវកម្មដដែលព្រោះមិនជាប់ពាក់ព័ន្ធនឹងប្រភេទល្បែងស៊ីសង៕