ភ្នំពេញ : នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ត្រូវជាថ្ងៃទី ២ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានជួបជុំគ្នាចេញធ្វើដំណើរកំសាន្តតាមទីកន្លែងផ្សេងៗដូចជា រមណីយដ្ឋាន សារមន្ទីរ សួនកំសាន្ត សួនច្បារសាធារណៈ និងទីកន្លែងកំសាន្តឯកជន ផ្សេងៗ គ្រប់យ៉ាងដេីម្បីភាពសុខសាន្ត និងការដេីរកំសាន្តដោយភាពរីករាយរបស់ប្រជាពលរដ្ឋ ។
កម្លាំងសមត្ថកិច្ចនគរបាលទាំងអស់ត្រូវតែអនុវត្តឱ្យបានតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវតែបំពេញភារកិច្ចឱ្យល្អ ដេីម្បីធានាឱ្យបាននូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកនិងអកអំបុកសំពះព្រះខែ ៕
បើទោះជាតាមការសង្កេតឃើញថា ដោយស្ថានភាពការជួបជុំគ្នាច្រើនក្នុងពេលតែមួយកន្លែងតែមួយ ដែលនាំអោយបងប្អូនមួយចំនួនមិនអាចរក្សាគម្លាតក៏ពិតមែន ប៉ុន្តែបងប្អូនសឹងតែគ្រប់ៗគ្នាបានពាក់ម៉ាស់ មានការប្រើប្រាស់ជេល ឬអាល់កុលបានខ្ជាប់ខ្ជួនហើយពិសេសជាងនេះទៅទៀតភាគច្រើនបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បានចាក់វ៉ាក់សាំងរួចរាល់អស់ស្ទើរតែគ្រប់គ្នា ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះសេចក្ដីសុខ សុវត្ថិភាព ចៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗពិសេសជំងឺកូវីដ១៩ និងទទួលបានភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារ ក្រោមដំបូលនៃសន្តិភាពតែមួយ៕