គណៈប្រតិភូសភាកម្ពុជាបន្តចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា (IPU) និងជាប្រធានគណៈប្រតិភូ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ តាមរយៈប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។ កិច្ចប្រជុំនេះផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានប្រទេសជាសមាជិកចូលរួមសរុបចំនួន១៣៥ប្រទេស។ អង្គប្រជុំដំណើរការដោយមានរបៀបវារៈចំនួន ០៦គឺ៖ ១-លទ្ធផលហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០។ ២-កិច្ចប្រជុំនានារបស់សហភាពអន្តរសភា(IPU) សម្រាប់ពេលអនាគត។ ៣-ការបង្កើតពានរង្វាន់ IPU Cremer-Passy Prize។ ៤-សកម្មភាពរបស់គណៈកម្មាធិការនានានិងសកម្មភាពរបស់IPU រួមមាន៖គណៈកម្មាធិការសិទ្ធិមនុស្សនៃសមាជិកសភា វេទិកាសមាជិកសភាជាស្ត្រី វេទិកាសមាជិកសភាវ័យក្មេងរបស់IPU គណៈកម្មាធិការមជ្ឈិមបូព៌ា គណៈកម្មាធិការលើកកម្ពស់ការគោរពច្បាប់មនុស្សធម៌អន្តរជាតិក្រុមទីប្រឹក្សាផ្នែកសុខភាព និងក្រុមទីប្រឹក្សាជាន់ខ្ពស់ស្តីពីការប្រឆាំងភេវរកម្ម និងហិង្សាជ្រុលនិយម។ ៥-ការកែសម្រួលឡើងវិញនូវយុទ្ធសាស្ត្ររបស់IPU។ ៦-ផ្សេងៗ៕ Share this:TwitterFacebookLike this:Like Loading... Post navigation សមត្ថកិច្ចចុះបង្រ្គាប់ដូចភ្លៀងរលឹមរឿងបទល្មើសគ្រឿងញៀន លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងលេីផែនការ ការពារសន្ដិសុខ ថែរក្សា សុវត្ថិភាព សណ្ដាប់ធ្នាប់ ជុំវិញបរិវេនមណ្ឌលចត្ដាឡីស័ក