អ្នកទោសចំនួនបាន៧នាក់ ហែកគុកដោយជោគជ័យ! ហែកគុកដូចចិនហុងកុង តើអ្នកយាមទៅណាអស់ ??? ហែកគុកនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែងដាក់កម្លាំងជាច្រើនស្ថាប័នតាមចាប់អ្នកទោសចំនួន៧នាក់ដែលរត់ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ២០២១។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមេខ្លោងជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុងរួចបន្តយកត្រសេះនិងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។គណៈមន្ត្រីពន្ធនាគារយាមការពារឃើញក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដេញចាប់តែចាប់ពុំបានបង្កឲ្យមានការភ្ញាក់ផ្អើល។
សមត្ថកិច្ចបានឲ្យដឹងទៀតថាអ្នកទោសទាំងនោះបានជាប់ចោទពីបទជួញដូរគ្រឿងញៀននិងករណីផ្សេងទៀតភាគជនជាតិឡាវនិងខ្មែរ។
ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស។កម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់មកវិញ ៕