សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនមនុស្សពីរនាក់ក្នុងករណីរក្សាទុកនិងជួញដូរនូវសារធាតុញៀន

ខេត្តកំពង់ឆ្នាំង : អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត នាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែងចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី០១នាក់។

១,ឈ្មោះ សាង ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង(រក្សាទុក ជួញដូរ  និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន)។

២,ឈ្មោះ ឆន ហេង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង(ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងនោះដែរសមត្ថកិច្ចបានដកហូតវត្ថុតាង ថ្នាំញៀនចំនួន ២៨កញ្ចប់ទូរស័ព្ទ ចំនួន០១គ្រឿង កាំភ្លើងកែឆ្នៃចំនួន០២ដើម ដាវចំនួន០១ដើម សម្ភារៈវិចខ្ចប់ និងឧបករណ៍ប្រើប្រាស ថ្នាំញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed