សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបក្រុមជួញដូរថ្នាំញៀនទ្រង់ទ្រាយធំបានចំនួន៣នាក់

ខេត្តបន្ទាយមានជ័យ : ជនសង្ស័យជួញដូរគ្រឿងញៀន ប្រុស ស្រី ចំនួន៣នាក់ ត្រូវបាននគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបាននៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី ២១ ខែតុលាឆ្នាំ២០២១។

មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀននេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនបានចុះស្រាវជ្រាវឈានដល់ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ក្នុងនោះមាន ស្រី១នាក់ និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។

កម្លាំងនគរបាលការិយាល័យជំនាញបានបញ្ជាក់ឲ្យដឹងបន្តថាក្រោយ ទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន នៅចំណុចរោងស្នាក់នៅប្រក់កៅស៊ូតង់ក្បែរបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ ភ្លាមៗកំលាំងជំនាញបានចុះប្រតិបត្តិការទៅកន្លែងនោះ និងបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងរួមមានម្សៅក្រាមសថ្លា ចំនួ១២ថង់និងឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ ឆ្នាំ យកមកសួរនាំនៅការិយាល័យ ជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងនេះ បានទិញពីអ្នកលក់នៅក្រុងប៉ោយប៉ែតតម្លៃ៤៥០ដុល្លារ។

ក្រោយពីបានចំលើយពីជនជនសង្ស័យម្នាក់រួចមក

នៅវេលាម៉ោង៣ រសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ ២៩ឆ្នាំ ក្នុងបរិវេណកាស៊ីណូផ្កា៥ ស្ថិតក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនចំនួន៧ថង់ លាក់ទុកក្នុងកេសដែក ក្នុងបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងឃាត់ខ្លួនឈ្មោះ យី ផល្លី ភេទប្រុសអាយុ ៥១ឆ្នាំ ជាម្ចាស់ បន្ទប់ជួល ជាអ្នកដឹកជញ្ជូននិងប្រើប្រាស់គ្រឿងញៀន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានប្រាប់ឲ្យដឹងថាជនសង្ស័យ ឈ្មោះ ស្រីរ័ត្នបានសារភាពថាខ្លួនធ្លាប់ជួញដូរគ្រឿងញៀននេះជាច្រើនលើកមកហើយ ចំណែក ឈ្មោះ យ៉ុម ចាន់នី សារ​ភាពថា ខ្លួនគេជួញដូរថ្នាំញៀននេះរយៈពេល២ឆ្នាំដែរ និងឈ្មោះ យី ផល្លី ក៏បានសារភាពថា ធ្លាប់ដឹកជញ្ជូនថ្នាំញៀនឲ្យអ្នកដែលបានកុហ្មង់ទិញពីឈ្មោះចាន់ នី ។ ជនសង្ស័យទាំង៣នាក់ក្រោយពីធ្វើសំណុំបែបបទរួចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២១ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់៕   ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed