លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានបើកវេទិកាសាធារណៈ ជួបជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន
ខេត្តកំពត ៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រោយឡើងកាន់ដំណែងជាអភិបាលខេត្តកំពតថ្មីភ្លាមៗ លោក ម៉ៅ ធនិន បានបើកវេទិកាសាធារណៈជួបជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួនក្នុងខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត»។
សូមបញ្ជាក់ផងដែលថានេះ ជាលើកទី១ហើយ ដែលលោក ម៉ៅ ធនិន បានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត បន្ទាប់ពីលោកត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តកំពតថ្មី ជំនួសលោក ជាវ តាយ ខណៈដែលលោក ជាវ តាយ ត្រូវផ្ទេរភារកិច្ចជំនួសលោក ម៉ៅ ធនិន ធ្វើជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់៕