ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រគល់ផ្ទះមួយខ្នងជូនដល់គ្រួសារក្រីក្រមេម៉ាយ
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម តំណាងរាស្រ្តក៍បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន២០គ្រួសារ និងបាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនក្នុងមួយគ្រួសាររួមមាន ឃីត០១កញ្ជប់ អង្ករ២៥គីឡូ ទឹកស៉ីអ៉ីវ០១យួរ ត្រីខ០១យួរ មី០១កេស និងថវិកាចំនួន២០,០០០ ផងដែរ ៕