ពលករខ្មែរសំរុកចេញទៅថៃច្រើន ត្រូវបានសមត្ថកិច្ចចំរុះសហការជាមួយទាហានឈុតខ្មៅថៃ ត្រូវបានឃាត់ខ្លួនមេខ្យល់០១និងពលករចំនួន៥៦នាក់

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចដែលទើបទទួលបាន ឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នេះ មេខ្យល់ម្នាក់ និងពលករចំនួន ៥៦នាក់ លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងចម្រុះរបស់កម្ពុជា សហការជាមួយទាហានឈុតខ្មៅថៃ ឃាត់ខ្លួនបាន នៅចំណុចបង្គោលសីមា៥៤ ក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

មេខ្យល់ម្នាក់ដែលសមត្ថកិច្ចបានឃាត់ មានឈ្មោះ អេន ត្រាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និង ពលករចំនួន ៥៦នាក់ ក្នុងនោះមានក្មេងៗចំនួន ៥នាក់។

បច្ចុប្បន្នពលករទាំងអស់នេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធីបន្តតាមផ្លូវច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *