ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ : ដោយមានការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលដាលជាសកលនៃជំងឺ covid-19 និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងដ៏កាចសាហាវនេះ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។

ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ប្រកបដោយប្រសិទ្ធភាពនិងអនុវត្តតាមផែនការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់បំផុតរបស់ ឯកឧត្តម ឃួន ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្នុងក្របខណ្ឌទូទាំងរាជធានី។

លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយបញ្ជាការដ្ឋានការពារអាកាសនិងកងទ័ពជើងគោក សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងខណ្ឌពោធិ៍សែនជ័យដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ពីរដងរួចមកហើយអញ្ជើញមកទទួលចាក់វ៉ាក់សាំងដូសជំរុញនៅថ្ងៃទី 11 ខែតុលាឆ្នាំ 2021 នៅភូមិសាស្រ្តមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

នៅព្រឹកថ្ងៃទី១១​ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទី លោក​ ហែម​ ដារិទ្ធិ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញ ចុះពិនិត្យកន្លែងយុទ្ធនាការចាក់វ៉ាក់សាំង ជំងឺកូវីដ១៩​ ដូសជំរុញ​ (ដូសទី៣)​ជូនប្រជាពលរដ្ឋនិងកម្មករកម្មការិ​នី​ ព្រះ​សង្ឃ នៅក្នុងសង្កាត់កាកាបទី១​ មជ្ឈមណ្ឌលលីគា ព្រមទាំងទាំង ៧ សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ អនុវត្តដោយក្រុមបញ្ជាការដ្ឋានកងទ័ពពិសេស​ កងទ័ពជើងគោក។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ពីដូសរួចហើយ មេត្តាជ្រាបជាព័ត៌មានព្រមទាំងយកចិត្តទុកដាក់អនុវត្តវិធានការការពាររបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងវិធានការណែនាំនានារបស់ក្រសួងសុខាភិបាលដើម្បីធានាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយជាពិសេស ត្រូវអនុវត្តឲ្យបានជាប់ខ្លួនដោយសហការជាមួយក្រុមការងារសម្ដេចសម្របសម្រួលរដ្ឋបាលខណ្ឌ រក្សាគម្លាតសុវត្ថិភាពពាក់ម៉ាសនិងនៅតាមទីតាំងចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-19 ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed