អគ្គីភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ

ភ្នំពេញ : នៅវេលាម៉ោង ៦:៤៥នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គីភ័យឆាបឆេះនៅផ្ទះប្រជាពលរដ្ឋដែលមានអាស័យដ្ឋានផ្ទះលេខ២៣៧២ សង្កាត់ស្រះចកខណ្ឌដូនពេញ។

ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មានការចូលរួមពីកំលាំងអគ្គីភ័យក្រុងភ្នំពេញ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ។

ក្នុងប្រតិបត្តិការនេះប្រជាការពារខណ្ឌដូនពេញម្នាក់បានសន្លប់បាត់បង់ស្មារតី(ដោយសារប្រជាពលរដ្ឋបាញ់ផ្សែងបំពង់ពន្លត់អគ្គីភ័យត្រូវ)ក្នុងពេលចូលទៅជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ។

ក្រោយពីហេតុការនេះកើតឡើង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជូនជនរងគ្រោះទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាពចតុមុខ ខណ្ឌដូនពេញ។

សូមបញ្ជាក់ថា អគ្គីភ័យនេះត្រូវបានរលត់ទាំងស្រុងនៅវេលា ម៉ោង ៧:១៥នាទីយប់។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ​ សួង​ សារ៉ូ​ ភេទប្រុស​ អាយុ​ ៦៥ឆ្នាំ​ មុខរបរ​ ជាមន្ត្រីចូលនិវត្ត​ ចំពោះមូលហេតុ​នៃការឆាបឆេះ​ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចអាជ្ញាធរនិងកម្លាំងពន្លត់អគ្គិភ័យ មកអន្តរាគមន៍ក្នុងហេតុការណ៍មួយនេះទាន់ពេលវេលាហើយសម្ភារៈខូចខាត បណ្តាលឲ្យឆាបឆេះ​ ថ្មបេតុង ដែលមានទំហំ​ ៤ម៉ែត្រ x ១២ម៉ែត្រ​ ​ខូចខាតសម្ភារៈ​ ឆេះកុំព្យូទ័រ​ មួយគ្រឿង​ សម្ភារៈមួយចំនួន​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៤គ្រឿង ប្រើប្រាស់ទឹកអស់​ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប​,​ រថយន្តជំនួយមកទីក្រុងជ្រោយចង្វារ​ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១៩និង១៥នាទីយប់នាថ្ងៃដដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed