កម្លាំងស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តាមតំបន់កំសាន្តនិងវត្តអារាមនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តបន្ទាយមានជ័យ : ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥​ ខែតុលា​ ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាឲ្យកម្លាំងទូទាំងខេត្ត អនុវត្តវិធានការ បង្ការ បង្រាប និងសង្គ្រោះ ហើយនិងចុះល្បាត ទ្រោលសភាពការណ៍ ការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងអំឡុងពេលភ្ជុំបិណ្ឌ។

ក្នុងនោះលោកឧត្តមសេនីយទោ សិទ្ធិ ឡោះក៏បានដាក់ចេញនូវផែនការដល់កម្លាំងគ្រប់ផែនជំនាញនិងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៩ បានចុះល្បាតតាមគោលដៅរបស់ខ្លួនគ្រប់គ្រង តំបន់រមនីយដ្ឋាន កន្លែងកំសាន្តនានា និងបណ្ដាវត្តអារាមទូទាំងខេត្ត ដើម្បីទប់ស្កាត់ការប្រមូលផ្ដុំ និងបទល្មើសផ្សេងៗក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមគោលការណ៍អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ធាភិបាល តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់កាឆ្លងរីករាលដាលនៃជំងឺកូវិដ19 និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ:៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed