​ នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្ទាន់​ និងការដឹកនាំលេីកិច្ចការជំនាញ÷ ១-​ផ្សព្វផ្សាយ​ផែនការបន្ទាន់​ ដែលទទួល​បានពីក្នុងកិច្ចប្រជុំ​ដែលដឹកនាំដោយ​ ឯកឧត្តម​ អភិបាល​ខេត្ត​ ដេីម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ។ ២-ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​របស់​ រដ្ឋ​បាលខេត្តកំពង់ចាម​ ស្ដីពីការបង្កេីតក្រុមការងារចម្រុះថ្នាក់ខេត្ត​ ដេីម្បី​ទទួល​បន្ទុក​ក្នុង​ការទប់ស្កាត់​ ការឆ្លងរាលដាលជំងឺកូវីដ-១៩​ ។ ៣-ពង្រឹង​ការរៀបចំផែនការ​ការពារ​ របស់ស្រុក-ក្រុង​ដែលពាក់ព័ន្ធ​ នៅតាមបណ្ដាមណ្ឌលចត្តាឡីស័ក​ មន្ទីរ​ពេទ្យ​​ និងតំបន់បិទខ្ទប់​ជាបណ្ដោះអាសន្ន​ ។ ៤-ពង្រឹង​ការគ្រប់គ្រង​កម្លាំង ​ដេីម្បី​បែងចែក​ផ្លាស់ប្ដូរ​វេនប្រចាំបញ្ជា​ ប្រចាំការ​ កម្លាំង​អន្តរាគមន៍​ និងកម្លាំងដែលត្រូវការពារតាមបណ្ដាគោលដៅ​មណ្ឌលចត្តាឡីស័ក​ មន្ទីរ​ពេទ្យ​​ និងតំបន់បិទខ្ទប់​ជាបណ្ដោះអាសន្ន​ ។ ៥-ការពង្រឹងវិធានការសុខាភិបាល​ ចំពោះ​ប្រជាពលរដ្ឋ​ដែលមកស្នេីសុំការផ្ដល់ជូនសេវារដ្ឋបាលតាមបណ្ដាអង្គភាពខ្លួន​ និងពង្រឹងវិធានការសុខាភិបាលដល់កងកម្លាំងក្នុងអង្គភាព​ ។ ៦-ពង្រឹង​ការងារដឹកនាំតាមផែនជំនាញ​ និងការដឹកនាំតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុង​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *