ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ចូលរួមក្នុង កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង៣០នាទី ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ បានបើក កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ក្រោមអធិបតីភាព លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និង ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នៅសាលប្រជុំ សាលាខណ្ឌទួលគោក និងតាមប្រព័ន្ធវីឌីអូអនឡា​ញ ZOOM MEETING។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជួប ខន សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌទួលគោក ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ , លោកអធិការរងនគរបាលខណ្ឌ , លោកមេបញ្ជាការរង អ.ហ ខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ , លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ , ក្រុមលេខាធិការ និង លោក លោកស្រីប្រធាន-តំណាងប្រធានក្រុមប្រឹក្សាសង្កាត់ ទាំង១០ ប្រធានផ្សាររដ្ឋទាំង០៤ សរុបចំនួន ៥២ នាក់។ កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៦ មានដូចខាងក្រោម ៖ ១/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣។ ២/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង លទ្ធផលការងាររបស់ រដ្ឋបាលខណ្ឌទួលគោក ប្រចាំខែកញ្ញា ឆ្នាំ២០២១។៣/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង របាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់ រដ្ឋបាលខណ្ឌទួលគោក។ ៤/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពី ការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបការងារ ជូន គណៈអភិបាលខណ្ឌទួលគោក។ ៥/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ ខែកញ្ញា ឆ្នាំ២០២១ របស់ រដ្ឋបាលខណ្ឌទួលគោក។ ៦/ បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ បានបញ្ចប់ នៅថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *