ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម : នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ថ្នាក់អធិការ អធិការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិសរុបរួមចំនួន៣៤នាក់ ស្រីចំនួន០១នាក់ ។
សូមបញ្ជាក់ផងដែរថា លោកវរសេនីយ៍ទោ ឯម វឌ្ឍនា ត្រូវបានក្រសួងមកហាផ្ទៃ ចេញសេចក្ដីប្រកាសតែងតាំង ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ជំនួសលោកវរសេនីយ៍ឯក ប៉ាក់ ជាតិ ដែលត្រូវបានផ្ទេរ ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ទៅជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ជំនួសលោកវរសេនីយ៍ឯក សុខ យ៉េន ដែលត្រូវតែតាំងជា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ការតែងតាំង និងការផ្ទេរភារកិច្ចនេះ គឺជាការផ្ទាស់ប្ដូរនូវបទពិសោធន៍ការងារ ក៏ដូចជាការលេីកសរសេីរចំពោះស្នាដៃដែលបានខិតខំបំពេញតួនាទីភារកិច្ចកន្លងមកបានយ៉ាងល្អប្រសេីរ របស់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
កម្មវិធីនេះដែរ ប្រព្រឹត្តិទៅនៅសាលាស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុក លោក ទន់ នេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកមេបញ្ជាការរងកងពល លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការតំបន់សឹករងស្រុក លោកនាយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត លោកនាយការិយាល័យរដ្ឋបាលជុំវិញស្រុក លោកមេឃុំ លោកអធិការ អធិការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ ដែលត្រូវចូលរួមក្នុងកម្មវិធីប្រកាស តាំងតាំងនេះ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដល់លោកមេឃុំទាំង១២ ដែលបានអញ្ជេីញមកចូលរួមក្នុងកម្មវិធី ។
សូមបញ្ជាក់បន្ថែមថា កម្មវិធីនេះដែរ យេីងបានអនុវត្តតាមវិធានការសុខាភិបាល ដោយគ្រប់សមាសភាពចូលរួម តម្រូវឲ្យយកសំណាក វ៉ាស់កម្ដៅ លាងដៃនឹងអាល់កុល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ មុនចូលក្នុងកម្មវិធី និងរក្សាគម្លាតសុវត្ថិភាព ផងដែរ ៕