អគ្គីភ័យ បានលេបត្របាក់ផ្ទះមួយខ្នងនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ : ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ៤និង០០នាទីល្ងាច ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ៣៨០​ ផ្លូវបេតុង​ ក្រុមទី១០ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញសម្ភារៈអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ​ ស៉ីវ​ សាំង ភេទប្រុស​​ អាយុ​ ៦៤ឆ្នាំ​ មុខរបរ​ មេចុងភៅ ចំពោះមូលហេតុ​នៃការឆាបឆេះ​ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ​ ផ្ទះឈើលើក្រោមថ្ម ដែលមានទំហំ​ ៦ម៉ែត្រ x ៨ម៉ែត្រ​ ខូចខាតសម្ភារៈអស់ទាំងស្រុង នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១១គ្រឿង ប្រើប្រាស់ទឹកអស់​ ១១ឡាន ស្មើរនឹង ៤៤ម៉ែត្រគូប​,​ រថយន្តជំនួយមកក្រសួងមហាផ្ទៃ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៤ម៉ែត្រគូប​​, រថយន្តរបស់ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៦ម៉ែត្រគូប និងរថយន្តរបស់ទីក្រុងអូឡាំព្យា ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៥និង០០នាទីល្ងាចនាថ្ងៃដដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *