(បន្ទាយមានជ័យ)៖ នាយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកំពុងដឹកនាំក្រុមការងារសហការណ៍ជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីគ្រប់គ្រងស្ថានការណ៍ទឹកជំនន់បានបញ្ជាក់ថា៖
ម៉ោងនេះ ក្រុងប៉ោយប៉ែតទឹកបន្តឡើងបន្ថែម អាជ្ញាធរកំពុងញាប់ដៃញាប់ជើងជួយប្រជាពលរដ្ឋ ចំណែកនៅស្រុកម៉ាឡៃបានស្រកខ្លះហើយ តែខាងអារញ្ញប្រទេសថៃផ្តល់ព័ត៌មានមកថា ទឹកជន់ពីថៃមកដល់អារញ្ញ តាំងពីព្រឹកមិញម្លេះ ដូច្នេះអាចស្អែកល្ងាចមកដល់ម្តងទៀតហើយ ក្រុមការងារទាំងអស់បន្តសកម្មភាពដោយយកចិត្តទុកដាក់បំផុត៕