ឯកឧត្តមសុខលូអភិបាលខេត្តកំពង់ធំ អ្នកណាធ្វើខុសច្បាប់អ្នកនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ខេត្តកំពង់ធំ ក្នុងពេល អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញកំពុងតែ មមាញឹកធ្វើឱ្យបារម្ភនឹងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លង ចូលសហគមន៍ស្របពេលនោះដែរ ក្រុមឈ្មួញមួយចំនួនបាននាំត្រាក់ទ័រឈូសឆាយដីនៅតំបន់ ៣ នៅតំបន់បាក់ដុំចំណុចព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តកំពង់ឆ្នាំងជាកម្មសិទ្ធិផ្ទាល់ខ្លួនក្នុងសង្កាត់ក្រយ៉ូវ ក្រុងស្ទឹងសែន។ គណៈពេលចុះទៅដល់ទីតាំងខាងលើសង្កេតឃើញថាមានត្រាក់ទ័រជាច្រើនគ្រឿង បាននិងកំពុងនាំគ្នាបើករត់និងប្រមូលសម្ភារៈមួយចំនួនគេចចូលព្រៃលិចទឹកកន្លែងរក្សាព្រៃត្រីពង។ យោងតាមព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាបើពួកខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់គឺមិនអាចធ្វើសកម្មភាព យកត្រាក់ទ័រ ឬចាំបិទកាប់ឆ្ការព្រៃលិចទឹកនោះបានទេ បើពួកយើងធ្វើសកម្មភាពវិញនោះ មិនបានប៉ុន្មាននាទីផងឃើញ មន្ត្រីជំនាញចុះភ្លាមៗពួកខ្ញុំភ័យរត់គេចខ្លួនរក កន្លែងមានសុវត្ថិភាពបាត់ទៅហើយ។ លោកសុខលូអភិបាលខេត្តកំពង់ធំបានប្រាប់តាមរយៈ តេឡេក្រោម កាលពីល្ងាចថ្ងៃទី ២០ ខែឧសភាឆ្នាំ២០២១ ថាលោកអត់បានដឹង។បើចង់ច្បាស់ទៅសួរជំនាញជលផល ។ហើយអ្នកណាធ្វើខុស នឹងច្បាប់ត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់។ លោកប៉ែន វណ្ណារិទ្ធប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ បានប្រាប់តាមរយៈពតេឡេក្រាម ដូច្នេះថា ចំណុចខាងលើនេះដោយសារតែមានការអនុញ្ញាតិអាចសុំជួសជុលប្រឡាយចាស់ អ្វីដែលពួកគាត់សុទ្ធតែជារឿងចាស់ តែបើការឈូសឆាយដីថ្មីនោះ ខ្ញុំគិតថាគឺមិនមែនទេប្រសិនជាមានចាប់តែម្ដង។ លោកប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានបន្តអាចមានការឯកភាពពី ឯកឧត្តមអភិបាលខេត្តគាត់ធ្វើប្រឡាយចាស់ ឬភ្ជួរដីស្រែចាស់។ ដោយ ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *