ប្រជាពលរដ្ឋនៅឃុំតាគង់ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីត19គ្រប់គ្នាអស់ហេីយ

ស្រុកម៉ាឡៃ បន្ទាយមានជ័យ ៖​ ប្រជាពលរដ្ឋកំពុងរស់នៅក្នុងឃុំតាគង់ស្រុកម៉ាឡៃដែលជាឃុំមួយនៅឆ្ងាយពីទីរួមស្រុកជាងគេសុទ្ធតែបានចាក់វ៉ាក់សាំងការពារកូវីត19ដូសទីពីររួចគ្រប់គ្នាអស់ហេីយ​ នេះជាប្រសាសន៌របស់ លោក​ សុខ​ ពេញណន​ អភិបាលរងស្រុកម៉ាឡៃនិងជាក្រុមងារងារស្រុកចុះជួយឃុំតាគង់។ លោក សុខ ពេញណន បានបញ្ជាក់ប្រាប់អង្គភាពសា​រ​ព័ត៌មាន​រស្មីញូស៌ នាពេលថ្មីៗនេះថា​ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឃុំតាគង់ទាំងចាស់ទាំងក្មេងសុទ្ធតែទទួលបានការចាក់វ៉ាក់សាំងការពារដូសទីពីរដោយការស្ម័គ្រចិត្តគ្រប់គ្នាអស់ហេីយ​ លេីកលែងតែអ្នកចំណាកស្រុកទៅធ្វេីការឬរកសុីនៅឆ្ងាយពុំមានវត្តមាននៅក្នុងមូលដ្ឋាន​ ទេីបមិនទាន់បានចាក់។ លោក សុខពេញណន បានប្រាប់អ្នកសារ​ព័ត៌មាន​យេីងទៀតថា​ ទោះបីជាប្រជាពលរដ្ឋយេីងនៅឃុំតាគង់នេះបានចាក់ថ្នាំការពារពីរដងរួចហេីយក៏ពិតមែន​ តែលោកនៅតែអប់រំបងប្អូនមិនឲ្យភ្លេចវិធាន​ការណ៌ណែនាំ​ បីកុំ​ បីការពារ ដែលជាវិធានការណ៌ដ៏សាកសិទ្ធសម្រាប់ការពារខ្លួនពីមេរោគដ៏កាចសាហាវនេះដែរ។ សូមជម្រាបថាឃុំតាគង់ដែលមានប្រជាពលរដ្ឋស្ទេីរទាំងអស់ប្រកបរបរកសិកម្ម​ កាលគ្រាមុននៅឆ្ងាយដាច់ស្រយ៉ាលពីទីប្រជុំជនព្រោះផ្លូវពិបាកធ្វេីដំណេីរទៅមកណាស់​ តែឥឡូវក្រោយពីនយោបាយឈ្នះឈ្នះឃុំនេះហាក់នៅជិតបង្កេីយ​ ដោយសារតែផ្លូវគមនាគមន៌​បានអភិវឌ្ឍន៌ពីផ្លូវដីមកជាកៅស៊ូយ៉ាងរាបស្មេី។ នេះគឺជាកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បិតាសន្តិភាពជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *