លោក ប៊ុនណារិទ្ធិ ប្រធានគណៈកម្មការផ្សារជម្ពូវ័ន បានឲ្យអាជីវករអ្នកលក់ដូរទាំងអស់ធ្វើតេសយកសំណាក និងធ្វើអនាម័យសម្អាតជុំវិញទីធ្លាបរិវេណក្នុងផ្សារ
ភ្នំពេញ: នៅថ្ងៃទី២៩ /៣០ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ៨:៣០នាទីព្រឹក អាជីវករក្នុងផ្សារជម្ពូវ័នទាំងអស់ បានមកធ្វើតេស្តដើម្បីយកសំណាករកមេរោគ covid-19 នៅក្នុងទីស្នាក់ការផ្សារជម្ពូវ័ន ។បើតាមប្រសាសន៍របស់លោក ប៊ុន ណារិទ្ធ ប្រធានគណៈកម្មការផ្សារជម្ពូវ័នបានប្រាប់សារព័ត៌មាន Raksmey News អោយដឹងថា : ក្នុងអាជីវករលក់ដូរក្នុងផ្សារជម្ពូវ័នទាំងអស់ បានមកយកសំណាកជាង 100 នាក់ ក្នុងនោះលទ្ធផលអវិជ្ជមានទាំងអស់ ។ លោក ប៊ុន ណារិទ្ធ បានបញ្ជាក់បន្ថែមទៀតថា : ដោយសារមានការចង្អុលបង្ហាញ ពី លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យក៏ដូចជាការណែនាំរបស់សាលារាជធានីភ្នំពេញ ។ ឱ្យតាមផ្សារនីមួយៗធ្វើការផ្សព្វផ្សាយដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ដោយអោយពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងឧស្សាហ៍លាងដៃនឹងសាប៊ូអាកុលចែលជាប្រចាំ និងការធ្វើអនាម័យនៅក្នុងបរិវេណទីធ្លាផ្សារជម្ពូវ័នជារៀងរាល់ថ្ងៃ ដើម្បីជៀសវៀងការរីករាលដាលនៃជំងឺឆ្លងមេរោគដ៏កាចសាហាវគឺជំងឺកូវីដ19នេះ។លោកបានបន្តឲ្យដឹងទៀតថា លោកបានដឹកនាំកម្លាំងសន្តិសុខផ្សារ ដើម្បីធ្វើអនាម័យជារៀងរាល់ថ្ងៃ បាញ់ថ្នាំសម្លាប់មេរោគពីរថ្ងៃម្ដង និងផ្សព្វផ្សាយដល់បងប្អូនអាជីវករលក់ដូរ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងចូលរួមអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញផងដែរ៕ដោយ : អក្ខរា០៩